ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលរាជធានីភ្នំពេញ ជំរុញឲ្យសមត្ថកិច្ចមូលដ្ឋាន ត្រូវយកអត្តសញ្ញាបណ្ណ ឬសៀវភៅស្នាក់នៅទៅផ្តល់ដល់លំនៅឋានពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្តជូនដល់នាយនគរបាលជាតិ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅឯសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានក្រើនរំលឹកដល់មន្ត្រីនគរបាលក្រោមឱវាទជុំវិញស្នងការនគរបាលរាជធានីភ្នំពេញតាមបណ្តាអធិការដ្ឋានទាំង១២ និងប៉ុសិ៍្តរដ្ឋបាលទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈដល់ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទ្វេរដង ក្នុងនោះត្រូវបង្កើនការចេញល្បាត ចុះពិនិត្យផ្លូវដែលមានបញ្ហាស្មុគស្មាញខាងកកស្ទះចរាចរណ៍ ហើយក៏មិនត្រូវឈរបញ្ហាកកស្ទះចរាចរណ៍ឡើយ ។ ជាពិសេសបញ្ហាការបោះពុម្ពបាននូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ពេលរួចរាល់ហើយនោះអធិការខណ្ឌត្រូវបញ្ជូនតាមប៉ុសិ៍្តរដ្ឋបាល ហើយនគរបាលប៉ុសិ៍្តរដ្ឋបាលត្រូវបន្តយកទៅចែកជូនដល់ពលរដ្ឋតាមខ្នងផ្ទះតែម្តង ធ្វើបែបនេះចៀសវាងទុកយូរនាំឲ្យមានពាក្យរិះគន់ណាមួយមកលើកម្លាំងនគរបាល ។

លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានកោតសសើរដល់កងកម្លាំងនគរបាលទាំងអស់ ក៏ដូចជាមានការចូលរួមផងដែរពីស្ថាប័នផ្សេងៗ ដែលបានទប់ស្កាត់រាល់ឧបាយកលក្រុមបក្សប្រឆាំងដែលមានចេតនាក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងចង់បង្កើតបដិវត្តពណ៌ក្រោយបោះឆ្នោតឆ្នាំ២០១៣មក ។ ប៉ុន្តែការប្រមូលផ្តុំរបស់ក្រុមប្រឆាំង ឬហៅថាក្រុមមិនស្របនឹងរដ្ឋបាលត្រូវបានបរាជ័យ ។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏ស្នើសុំដល់អ្នកដែលមិនទាន់បានបំពាក់ឋានន្តរសកិ្តនោះ កុំអាក់អន់ស្រពន់ចិត្ត ។ ព្រោះថា ថា្នក់លើនឹងពិចារណាឲ្យសមស្របបន្តទៀត ។ ការតម្លើងឋានន្តរសកិ្ត និងប្រគល់ភារកិច្ចនេះគឺបានធ្វើឲ្យកម្លាំងនគរបាលមានឆន្ទះខ្ពស់ក្នុងការបំពេញភារកិច្ចក្នុងការបំរើសេវាសាធារណៈជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនល្អប្រសើរឡើង ហើយចំណុចដែលថ្នាក់ដឹកនាំចាប់អារម្មណ៍នោះគឺការបំរើដោយស្មោះជាមួយប្រជាពលរដ្ឋ មិនធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ណាមួយដោយសារមន្ត្រីនគរបាលនោះឡើយ ។

ទន្ទឹមនិងនេះទៀត អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានថែនាំធ្វើយ៉ាងត្រូវគោរពឲ្យបាននូវវិជ្ជាជីវះរបសនគរបាលនៅគ្រប់ជមនាញ ជាពិសេសជំនាញប្រឆាំងការគ្រឿងញៀនខុសច្បាប់ ប្រឆាំងការជួញដូរ ឬជំនាញផ្សេងៗទៀតដែលត្រូវប្រកាន់ភ្ជាប់ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់សំរាប់ពលរដ្ឋ ។

គួរបញ្ជាក់ផងដែរថា ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្តជូនដល់មន្ត្រីនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៩នេះគឺទទួលបានការអញ្ជើញចូលរួមជាគណៈអធិបតី លោក ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ ដោយឡែកនៅក្នុងពិធីនោះផងដែរ ក៏មានការប្រកាសផ្ទេរតំណែងលោកវរសេនីយ៍ទោ ម៉េង វិមានតារ៉ា ពីអធិការរងនគរបាលខណ្ឌមានជ័យ ជាអធិការនគរបាលខណ្ឌមានជ័យវិញ ជំនួសលោកវរសេនីយ៍ឯក តេង ស៊ីណូ ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ឲ្យនិវត្តន៍៕ តាឡឹម


ចែករំលែក៖