ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចុះណែនាំ ដល់អាជីវករ លក់ដូរ និងរៀបសណ្តាប់ធ្នាប់ នៅតាមផ្លូវឧកញ៉ា ម៉ុង ឫទ្ធីកុំឲ្យមានការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ ដោយមើលឃើញពីភាពគ្មានសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានព្រោះតែក្រុមអាជីវករ ក៏ដូចជាម្ចាស់ហាងមួយចំនួន រំលោភយកចិញ្ចើមផ្លូវសាធារណ: ដាក់តាំងរបស់របរ លក់ដូរ រញ៉េរញ៉ៃ បាត់បង់សណ្តាប់ធ្នាប់សាធារណ: ទើបព្រឹកថ្ងៃទី១៥ ខែ កុម្ភះ ឆ្នាំ២០១៩ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដឹកដោយលោក ជុំ សារ៉ាយ ជាចៅសង្កាត់សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចខណ្ឌនិងសណ្តាប់ធ្នាប់សង្កាត់ ចុះ រៀបចំសណ្តាប់ធ្នាប់និងជូនដំណឹងដល់ ក្រុមអាជីវករដែល រំលោភចិញ្ចើមផ្លូវសាធារណ: នៅផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

លោកចៅសង្កាត់ឲ្យដឹងថា ថ្ងៃដំបូងនេះកម្លាំងរបស់លោកចាប់ផ្តើមចុះរៀបចំ សណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវ ឧកញ៉ា ម៉ុង ឫទ្ធី នេះចាប់ពីព្រុំប្រទល់ផ្លូវហាណូយ រហូតដល់ផ្លូវ១០០៣ក្នុងនោះ ក៏បាន កំណត់ការលក់ដូរ ជូនបងប្អូនអាជីវករផងដែរ ចៀសវាងការលក់រំលោភបំពាននៅលើចិញ្ចើមផ្លូវសាធារណ:បន្តទៀតដោយអោយលក់ដូរយកតែមួយភាគបីនៃចំណីផ្លូវប៉ុណ្ណោះ។

នាឪកាសនោះលោកចៅសង្កាត់ ក៏បានអំពាវនាវផងដែរទៅដល់ក្រុមអាជីវករ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរាបរយ និង សោភ័ណ្ឌភាពតាមចិញ្ចើមផ្លូវសាធារណ:ឲ្យបានល្អប្រសើរឡើងវិញ ។ ក្នុងនោះធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ចូលរួមអនុវត្តដូចខាងក្រោម។

ទី១./ហាមដាច់ខាតយកចិញ្ចើមផ្លូវសាធារណ:ធ្វើជាទីតាំងប្រកបអាជីវកម្មគ្រប់ប្រភេទ និងលើកផ្លាកយីហោ។

ទី២/.ត្រូវបញ្ឈប់រាល់ការធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណ: ដោយរុះរើ តូបលក់ដូរ និងសម្ភារ:គ្រប់ប្រភេទ ចេញពីចិញ្ចើមផ្លូវសាធារណ: ជាពិសេស ត្រូវដក និងកាត់ ចេញនូវស្លាកយីហោ ដែលដាក់នៅលើចិញ្ចើមផ្លូវ៕តុង សីហា


ចែករំលែក៖