ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី២កន្លែង ក្រោយប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួនមនុស្សប្រុស ស្រី ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌ ចុះរដ្ឋបាលនៅសំណង់មិនរៀបរយ ស្ថិតខាងក្រោយនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ជាក់ស្តែងបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់២កន្លែង ដកហូតទូរហ្គេមចំនួន៦គ្រឿង និងឃាត់ខ្លួនយុវជនប្រុសស្រី៣នាក់ ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃ​ព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅខាងក្រោយប៉ុស្តិ៍នរគបាលរដ្ឋបាលទួលសង្កែទី១ ក្រុម១៤ តំបន់សំណង់មិនរៀបរយ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ប្រាជ្ញ សីហា បានឲ្យដឹងថា ក្រោយប្រតិបត្តិការចប់ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនយុវជនប្រុសស្រី ៣នាក់ (ក្នុងនោះស្រីម្នាក់); ទូរហ្គេមចំនួន៦គ្រឿងក្នុងនោះហ្គេមបៀរ៤ទូនិងហ្គេមត្រីខុសច្បាប់ចំនួន២ទូ ។ ចំណែកយុវជនប្រុសស្រីទាំង៣នាក់នោះ ត្រូវបានអាជ្ញាធរអប់រំ និងកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ ដោយឡែកវត្ថុតាង មានទូហ្គេមទាំង៦គ្រឿង ដឹកទៅរក្សាទុកនៅសាលាខណ្ឌឫស្សីកែវរង់ចាំយកទៅកម្ទេចចោលនាពេលក្រោយ ៕ អារុណរះ


ចែករំលែក៖