ព័ត៌មានទាន់ហេតុការណ៍៖

ជក់បារីចោលកន្ទុយលើគំនរឈើបង្កជាអណ្តាតភ្លើងឆាបឆេះ

ចែករំលែក៖

ភ្នំពេញ៖ មានករណី អគ្គិភ័យ ឆាបឆេះ រោងចក្រផលិត សម្ភារសំណង់ យីហោ អេសវ៉ាយអ៊ិនដាសស្ទ្រីច បង្កការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចហៅរថយន្តពន្លត់ អគ្គិភ័យមកជួយអន្តរាគមន៍ទាន់ពេល ។

ហេតុការណ៍គ្រោះអគ្គិភ័យ នេះបានកើតឡើងនៅថ្ងៃ សៅរ៍១២ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៨និង២៣នាទី តាមផ្លូវវិមានឈ្នះឈ្នះ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសមត្ថិច្ចបានប្រាប់ ឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីកម្មករជក់ បារីរួចចោលកន្ទុយបារី លើគំនរឈើ ដែលទុកចោល ទើបបណ្តាលឲ្យកើតជា អណ្តាតភ្លើងឆាបឆេះតែម្តង។

សមត្ថកិច្ចបានបន្តថា អគ្គិភ័យឆាបឆេះនេះ ពុំមានការរាលដាល ឬខូចខាតអ្វីនោះទេ ដោយគ្រាន់តែឆេះដុំឈើ និងខ្សែកាប្តិ៍ចាស់ដែលក្រុម ហ៊ុនទុកចោលតែប៉ណ្ណោះ ។

ក្នងករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ទឹកអ៤ឡាន ស្មេី១៦ម៉ែត្រគូប រលត់នៅម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃដដែលផងដែរ ៕ ធឿនព្រែកជ័យ


ចែករំលែក៖