ខេត្តកំពង់ធំ៖ ស្រ្ដីចំណាស់ម្នាក់គិតខ្លីចងកសម្លាប់ខ្លួន នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិ អូរសាលា ឃុំ អូរស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ស៊ឹម នី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ ។
តាមការបំភ្លឺពីឈ្មោះ ទុន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាកូនបង្កើតសព បានរៀបរាប់ថា៖ មុនពេលកើតហេតុ នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោងប្រហែល០៨.០០នាទីព្រឹក ខ្លួននៅតែពីរនាក់ម្តាយនៅក្រោមផ្ទះ ហើយពេលនោះឪពុករបស់ខ្លួន ឈ្មោះ ទុន លឿន បានតេទូស័ព្ទមកនិយាយ ជាមួយម្តាយខ្លួនថា គាត់នៅខេត្តព្រះសីហនុ ធ្វើសំណង់នៅទីនោះ ខ្លួនបានស្តាប់ ឮម្តាយ និងឪពុកជជែកឈ្លោះគ្នាថា៖ ចោទថា ឪពុកខ្លួនមានស្រី មួយស្របក់ក្រាយមក ម្តាយខ្លួនបានបិទទូរស័ព្ទ ឈប់និយាយ។ បន្តិចក្រោយមក ឪពុកខ្លួន ខលមកទៀត តែម្តាយមិនឲ្យលើក ខ្លួនក៏ឡើងមើលរឿងក្នុងទូរស័ព្ទលើផ្ទះ រីឯម្តាយនៅដាំបាយក្រោមផ្ទះ លុះដល់ម៉ោង១១:៣០នាទី ខ្លួនចុះដី រកហូបបាយស្រាប់ តែឃើញម្តាយចង ក និងអាវយឺតភ្ជាប់នឹងឃ្នៀបផ្ទះស្លាប់បាត់ទៅហើយ ។
ក្រោយទទួលព័ត៌មាន កម្លាំងជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន បានចូលរួមពិនិត្យសព មិនឃើញមានស្លាកស្នាមអ្វីឡើយ ផ្សេងឡើយរួចក៏បានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយ ធ្វើអត្តឃាតចង កខ្លួនឯងពិតប្រាកដមែន ។ ដោយមូលហេតុៈ ប្រច័ណ្ឌ ខឹងនឹងប្តី ដោយចោទប្រកាន់ថា ប្តីមានស្រី ។
ក្រោយពិត្យធ្វើកំណត់ហេតុរួចសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី