ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ស្លាប់ដោយសារឆក់ខ្សែភ្លើង ពេលតភ្លើងមិនប្រយ័ត្ន

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសចំណាស់ម្នាក់មកមើល ប្រពន្ធជិតគ្រប់ខែ បែរឆក់ខ្សែភ្លើងស្លាប់ បន្ទាប់ពីតខ្សែភ្លើងមិនប្រយ័ត្ន កាលពីវេលាម៉ោង០៦និង១៥នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅនឹងផ្ទះ ស្ថិតនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ី ណាវ អាយុ ៦០ឆ្នាំ បានទៅធ្វើចំការនៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានមកលេងប្រពន្ធជិតគ្រប់ខែ រស់នៅក្នុងភូមិ ជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ដោយជនរងគ្រោះបានតខ្សែភ្លើង ហើយមិនរុំស្គុតត្រង់តំណរនោះទេ បណ្ដាលឆក់ចំត្រេង់ពោះដួលស្លាប់តែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យសាកសពរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងមែន រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖