ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីបាត់ភរិយា៣ខែតាមរកឃើញហើយតែនាងមិនវិលវិញ

ចែករំលែក៖

ភ្នំពេញ ៖ ប្តី-ប្រពន្ធឥតខាន់ស្លាមួយគូ ស្រឡាញ់គ្នារហូតបានកូន២នាក់ក្នុងរយៈ៧ឆ្នាំចុងក្រោយខាងស្រីរត់ចុះចោលបាត់ទុកឱ្យខាងប្រុសនៅមើលថែកូនស្រី២នាក់ជាមួយមុខរបរដើរលក់ទឹកសុទ្ធ។ ប្រពន្ធបាត់ខ្លួន៣ខែស្រាប់តែរកឃើញនៅជាមួយអ្នកផ្សេងទើបឆោឡោ នៅផ្ទះជួលក្នុងភូមិទួលពង្រសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍ សែនជ័យ កាលពីវេលាម៉ោង១២និង ១៥នាទីរសៀល ថៃ្ងចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ជៀសវាង កើតហិង្សាដោយប្រការណាមួយសមត្ថ កិច្ចហៅនាំទៅសម្របសម្រួលនៅប៉ុស្តិ៍ចោម​ចៅ១ ។

ភាគីខាងស្រីមានឈ្មោះ ម៉ាត់ អាយូរ៉ា ហៅបញ្ញា អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ិ ស្លាម អតីតបម្រើការងារផ្នែកលក់នៅផ្សារស្ទឹងមានជ័យថ្មី ទើបមកស្នាក់នៅផ្ទះជួល នៅកន្លែងកើតហេតុមានទីលំនៅផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំង ចម្រេះ១ ខណ្ឌឫស្សីកែវ។ ចំណែកភាគី ខាងប្តី ឈ្មោះ ស៊ឹម ពិសាល អាយុ៣៣ឆ្នាំ មុខរបរ ដើរលក់ទឹកសុទ្ធ មានទីលំនៅ គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឫស្សីកែវ ក្បែរផ្ទះ ខាងស្រីដែរ។

តាមការរៀបរាប់ពីបុរសជាប្តីបានឱ្យ ដឹងថា ខ្លួនបានស្រឡាញ់ស្រ្តីខាងលើ តាំងពីអំឡុងឆ្នាំ២០១២មកម្លេ៉ះ ។ ប្រវត្តិ គ្រាដើមនាងរត់តុកាហ្វេនៅសង្កាត់ច្រាំងចម្រេះ១ដោយខ្លួនចូលហូបកាហ្វេ​ យូរទៅ​ចាប់ចិត្តស្រឡាញ់គ្នាឈានដល់រស់នៅ​ជាមួយ​គ្នា ដូចជាប្តីប្រពន្ធ ទាំងមិនបាន រៀប​ការនោះទ។ េទោះជាមេបាខាងស្រី ជាខ្មែរអ៊ិស្លាមក៏ដោយនាងសុខចិត្ត រួមរស់​ជាមួយគ្នា អស់រយៈពេល៧ឆ្នាំ មានកូន២ស្រី២នាក់ស្រាប់តែ៣ខែចុងក្រោយនេះ ប្រពន្ធចុះចោលចាកចេញពីផ្ទះបាត់គ្រាន់តែប្រាប់ថាទៅធ្វើការហើយបាត់រហូត ឈឹងតែម្ដង។ ស្រាប់តែនៅ ថៃ្ងចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ពេល ដែលខ្លួនដឹកកូនស្រីទាំង២នាក់ដើរតាមស្វែងរកស្រាប់តែឃើញនាងជាភរិយានៅជា មួយអ្នកផ្សេង ជាបុរសកម្មករជាង​ឈើម្នាក់ ហើយគេក៏ឃាត់សាកសួរនាំទើបផ្អើលឆោឡោត្រូវបានខាងស្រីបដិសេធមិនទទួលជាប្តីទៀតទេចំពោះកូនស្រី២នាក់ តូចៗ ក៏មិនចាត់ទុកថាជាកូន​របស់​នាង​ដែរ។

បើតាមសម្តី ភាគីខាងស្រីវិញបានឱ្យ​ដឹងថា ខ្លួនលែងចាត់ទុកបុរសរូបនេះជាប្តីទៀតហើយ ដោយសារប្រើអំពើហិង្សា ក្នុងគ្រួសារជាញឹកញាប់ហើយចចេស រឹងរូស មិនគោពប្រតិបត្តិតាមសាសនា អ៊ិស្លាមស្តាប់តាមឪពុកម្តាយនាងទើបគាត់ឈប់យកធ្វើជាប្តី។

តែទោះជាយ៉ាងណាក្តីវត្តមាននៅប៉ុស្តិ៍ខាងប្រុសបានបដិសេធរាល់ការចោទប្រ កាន់ពីភាគីខាងស្រីហើយខ្លួនទទួលស្គាល់ថាមិនគោពប្រតិបត្តិបានទំនៀម ទម្លាប់ ខ្មែរអ៊ិស្លាមពិតប្រាកដមែន។

ក្នុងជម្លោះវិវាទមិនចុះសម្រុងគ្នារបស់អ្នកទាំង២ទោះជា ខាងប្រុសអង្វរសុំឱ្យ នាងចូលផ្ទះវិញយ៉ាងណាក្តីខាងស្រីប្រកាន់នូវជំហរមួយដាច់ខាតមិនយកធ្វើជាប្តីទៀតទេ ។

ចំណែកសមត្ថកិច្ចវិញបានត្រឹមសម្របសម្រួលជៀសវាងកើតមានហិង្សាដោយប្រការណាមួយចំពោះគោលជំហរចិត្តរបស់សាមីខ្លួនយកគ្នាឬមិនយកគ្នាជាប្តីប្រពន្ធ បែបណានោះ អាស្រ័យលើភាគីទាំង២ ហើយទំនាក់ទំនង ទៅចាស់ទុំ សាច់ញាតិមកនាំពួកគេទៅនិយាយគ្នានៅផ្ទះវិញ ប្រសើរជាង៕ ហេង សូរិយា


ចែករំលែក៖