ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ សប្បាយចិត្ត នៅពេលដែលក្មួយៗមានការងារធ្វើជាប់លាប់ល្អ មានប្រាក់ខែល្អ និងទទួលបានអត្ថប្រយោជន៍ការងារកាន់តែច្រើនឡើង

ចែករំលែក៖

ខេត្តកណ្តាល៖ សម្តេចតេជោហ៊ុន សែនបានថ្លែងថា​៖

«ថ្ងៃនេះ ពូសប្បាយចិត្តណាស់ ដែលបានមកជួបកូនក្មួយជាង១១,២២៧នាក់ នៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្ត កណ្តាល។ ពូរិតតែសប្បាយចិត្តថែមទៀត នៅពេលដែលក្មួយៗមានការងារធ្វើជាប់លាប់ល្អ មានប្រាក់ខែល្អ និងទទួលបានអត្ថប្រយោជន៍ការងារកាន់តែច្រើនឡើង។

អ្វីដែលពូបានឃើញច្បាស់សព្វថ្ងៃ គឺកូនក្មួយអត់ខ្វល់ អត់តក់ស្លុតដោយសារសង្រ្គាមចិត្តសាស្រ្តញុះញុងផ្សេងៗ គឺក្មួយៗចូលធ្វើការធម្មតា, សម្រាកតាមម៉ោងធម្មតា, ហើយបើកប្រាក់ខែ ២អាទិត្យម្តងៗជាធម្មតា។

ពូអរគុណកូនក្មួយដែលបានផ្តល់នូវក្តីគោរពស្រឡាញ់ចំពោះពូ និងគាំទ្របោះឆ្នោតអោយពូ ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ និងមានឱកាសជួយក្មួយៗអោយទទួលបានផលប្រយោជន៍ និងល័ក្ខខ័ណ្ឌការងារកាន់តែល្អប្រសើរ។ ពូជូនពរកូនក្មួយៗជួបតែសំណាងល្អក្នុងជីវិតគ្រប់ៗគ្នា» ៕


ចែករំលែក៖