ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ប្រអប់ភ្លើង​នៅក្រុងសៀមរាប​បង្ក​គ្រោះថ្នាក់ខ្លាំង

ចែករំលែក៖

រូបភាព​ជាច្រើនសន្លឹកត្រូវបានផ្សព្វផ្សាយចែករំលែក​បន្តគ្នា​នៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីករណី​ប្រអប់ភ្លើង​នៅ​កណ្តាលក្រុងសៀម​រាប​​ត្រូវបានគេភ្ជាប់នឹងដើមឈើ ។ គេមិនដឹងថា តើអាជ្ញាធរក្រុងសៀមរាប យល់យ៉ាងណាចំពោះបញ្ហានេះ ។ ប៉ុន្តែ​វាជាបញ្ហាប្រឈមនឹង​គ្រោះថ្នាក់ អាចដល់បាត់បង់អាយុជីវិត ។ នៅពេលដែលមានភ្លៀង ប្រអប់ភ្លើងទាំងនោះ អាចនឹងបង្កឲ្យមានចរន្តអគ្គិសនីឆ្លង ហើយប្រជាពលរដ្ឋ ដែលមិនដឹង នាំគ្នាទៅជ្រកភ្លៀងក្រោមដើមឈើ ដោយយថាហេតុអាចនឹង​យកដៃប៉ះដើមឈើ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ក៏ថាបាន ។ បញ្ហាសំខាន់គឺត្រូវដោះស្រាយ ដោយមិនត្រូវយកប្រអប់ភ្លើង មកដាក់នៅនឹងគល់ឈើ​យ៉ាងដូច្នេះទេ ។

ក្នុងនាមប្រជាពលរដ្ឋ​ម្នាក់ ខ្ញុំបាទ​យល់ឃើញថា អាជ្ញាធរគួរមានដំណោះស្រាយអំពីបញ្ហានេះ ដោយមិនត្រូវ​យក​ប្រអប់ភ្លើង​មកដាក់ភ្ជាប់នឹងគល់ឈើយ៉ាងដូច្នេះឡើយ ។ បញ្ហានេះ វាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ។ អាជ្ញាធរត្រូវរៀបចំបង្គោលភ្លើងឲ្យបាន​ត្រឹមត្រូវ ។ ក្នុងនាមទីក្រុងទេសចរណ៍ ការដែលយក​ប្រអប់ភ្លើង​ទៅ​ផ្ញើនឹងគល់ឈើនៅទីសាធារណៈ គឺជាអ្វី​ដែល​បង្កឲ្យមានគ្រោះថ្នាក់ ភាគច្រើនបំផុត ។ ដូច្នេះ គឺត្រូវតែយកប្រអប់ភ្លើងទាំងនោះចេញ ដើម្បី​កាត់បន្ថយការប្រឈមនឹងគ្រោះថ្នាក់ ។ លើសនេះទៅទៀត ត្រូវរៀបចំប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់របៀបរៀបរយ មិនមែនយកប្រអប់ភ្លើងទៅផ្ញើនឹងគល់ឈើយ៉ាងដូច្នេះឡើយ ។

ក្នុងនាមប្រជាពលរដ្ឋនៅក្រុងសៀមរាប​មួយរូប ខ្ញុំបាទយល់ឃើញថា វាជារឿងមិនត្រឹមត្រូវទាល់តែសោះ ដែលអាជ្ញាធរយកប្រអប់ភ្លើង​ទៅផ្ញើនឹងគល់ឈើបែបនេះ ។ ខ្ញុំបាទសង្ឃឹមថា អាជ្ញាធរក្រុងសៀមរាប នឹង​ដោះស្រាយបញ្ហានេះ​ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើ​ទៅបាន ចៀសវាងមានគ្រោះថ្នាក់រួចហើយទើបមានផែនការជាក្រោយ ។ នៅក្នុងទិដ្ឋភាពបែបនេះ ប្រាកដណាស់ វានឹងមានគ្រោះថ្នាក់​នៅថ្ងៃណាមួយ ទាំងការប៉ះពាល់អាយុជីវិតមនុស្ស ឬសត្វនាថ្ងៃមុខ ។ ដូច្នេះ អាជ្ញាធរក្រុងត្រូវរៀបចំបង្គោលភ្លើងសម្រាប់បំពាក់ប្រអប់ភ្លើង​ឲ្យបានត្រឹមត្រូវ ដោយមិនត្រូវធ្វើយ៉ាងដូច្នេះនោះទេ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖