ខេត្តតាកែវ៖ រថយន្តបែនដឹកខ្សាច់ មួយគ្រឿងបានក្រឡាប់ផ្ងារជើង ខណៈដែលរថយន្តកាមរីមួយគ្រឿងបើកលឿនព្យាយាម ជែងរថយន្តជាច្រើនគ្រឿងទាំង ម្ចាស់ក្នុងស្ថានភាពស្រវឹង ហើយជ្រុលមកបុកពេញ ទំហឹងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខាងត្បូងក្លោងទ្វារ រមណីយដ្ឋានទន្លេបាទី ប្រហែលមួយគីឡូម៉ែត្រដី តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ។
តាមប្រជាពលរដ្ឋបានឲ្យ ដឹងថា នៅមុនពេលកើតហេតុគេបាន ឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2U-3049 បើកបរដោយបុរស ម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើ ដំណើរតាមបណ្តោយផ្លូវជាតិ លេខ២ ទិសដៅពីត្បូងទៅជើង និងជែងរថយន្តជាច្រើន គ្រឿងទៀត ខណៈមកដល់កន្លែង កើតហេតុ បានជ្រុលទៅបុក នឹងរថយន្តបែនដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2608 ចំពីមុខពេញទំហឹងបណ្តាល ឲ្យរថយ្តបែនដឹកខ្សាច់ក្រឡាប់ ចាក់ខ្សាច់ចោលពេញផ្លូវ ចំណែករថយន្តបង្កខូចខាត ផ្នែកខាងមុខចំហៀងខាង ឆ្វេងយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបង្ក ឲ្យមនុស្សរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូល ដ្ឋានចុះមកដល់ចំណុចកើត ហេតុវាស់វែងយករថយន្ត ទាំង២គ្រឿងរក្សាទុករង់ ចាំការដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ