ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ត្រូវបានអ្នកភូមិ ក៏ដូចជាក្រុមគ្រួសារប្រទះឃើញក្នុងទឹកស្រះ បង្កការភ្ញាក់ផ្អើល នាំគ្នាប្រញាប់ប្រញាល ជួយសង្គ្រោះ ធ្វើចលនាដៃជើង ប៉ុន្តែអកុសល ហួសពេលទៅហើយ បានត្រឹមសោកស្ដាយប៉ុណ្ណោះ ។
ហេតុការណ៍នេះ បានកើតឡើងកាលថ្ងៃពីពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីព្រឹក ស្ថិតក្នុងភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ប៉ា សៀវមី អាយុ៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជីដូន និងជីតា បាននាំគ្នាដើរទៅខាងក្រោយផ្ទះ ចម្ងាយប្រមាណ២៥ម៉ែត្រ ដើម្បីយកចំណីឲ្យសត្វទា ដែលចិញ្ចឹមដូចសព្វដងខណះនោះចៅស្រី ក៏បានដើពីក្រោយលេងដូចធម្មតា ប៉ុន្តែមិនបានចាប់អារម្មណ៍ ប្រមាណ១៥នាទី ស្រាប់តែឮសូសំឡេងប្រូង ទើបជីដូនក្រឡេកឃើញចៅធ្លាក់ទឹកស្រះ ក៏ស្រែកហៅតា និងអ្នកភូមិនាំគ្នាជួយសង្គ្រោះ ស្រង់លើក ធ្វើចលនាដៃ ប៉ុន្តែអកុសលហួសពេលទៅហើយ ដោយមានសភាពឈ្លក់ទឹកធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់បាត់ ។
ក្រោយមក សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន