ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា ឈ្នះ មីយ៉ាន់ម៉ា 2-0 , សម្តេចតេជោ កោតសរសើរដែលលេងបានយ៉ាងល្អ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កោតសរសើរក្រុមកីឡាបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ បានយកឈ្នះក្រុម U22 នៃប្រទេសមីយ៉ាន់ម៉ា ក្នុងលទ្ធផល 2-0 ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ AFF U22 Championship 2019 ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត៕ ចេស្តា


ចែករំលែក៖