ភ្នំពេញ៖ យុវជនម្នាក់បានប្រើល្បិចលួងលោម បបួលកូនស្រីគេ ទៅដេកមួយយប់ ហើយស្អែកឡើងខាងស្រីនាំឪពុកម្តាយខ្លួន ទៅដល់បន្ទប់ រួចនាំខ្លួនយកមកកាន់ប៉ុស្តិ៍នគរបាលដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ។
ករណីចាប់ឃាត់ខ្លួនបុរសខាងលើប្រគល់ឲ្យសមត្ថកិច្ចនេះ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ដោយ នាំចេញពីបន្ទប់ជួល លេខ៣៤ ជាន់ទី៤ ផ្លូវ៩០៧ ក្រុមទី៥ ភូមិចុងខ្សាច់សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចថា ដើមបណ្តឹង ឪពុកជនរងគ្រោះឈ្មោះ ព្រំុ ច័ន្ទធឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ក្រុម៧ ភូមិមិត្តភាព សងា្កត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរសន្តិសុខក្រុមហ៊ុនខេវុន ។ ចំណែកជនរងគ្រោះឈ្មោះ ដ.ណ ភេទស្រី អាយុ១៦ឆ្នាំ ។ ជនសង្ស័យឈ្មោះ យឹម សាន់ប៊ុនណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរនិស្សិត មានទីលំនៅបន្ទប់ជួលកើតហេតុខាងលើ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថែ្ងទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងង២៣ៈ០០នាទី ជនរងគ្រោះ និងជនសង្ស័យរួមទាំងមិត្តភក្តិមា្នក់ទៀតឈោ្មះ នីតា ដែលបានសា្គល់ជាមួយជនរងគ្រោះ (ជិតដិត) បានចេញពីកនៃ្លងផឹកសុី នៅហាងលេខ៩៩ម្តុំវត្តភ្នំ រួចហើយអ្នកទាំងបីបានហៅម៉ូតូកង់បីឥណ្ឌា ជិះមកផ្ទះទាំងអស់គា្ន ហើយឈោ្មះ នីតា បានចុះពីលើម៉ូតូកង់បីដើរសំដៅចូលទៅផ្ទះរបស់ខ្លួន ។ ពេលនោះជនសង្ស័យ ក៏ជូនជនរងគ្រោះទៅផ្ទះ ពេលទៅដល់ជិតផ្ទះជនរងគ្រោះ ក៏បានចុះដើរបានបន្តិច ស្រាប់តែជនសង្ស័យហៅជនរងគ្រោះត្រឡប់មកវិញ ឡើងជិះម៉ូតូកង់បីឥណ្ឌាមកដេកនៅបន្ទប់ជួលលេខ៣៤ជាន់ទី៤ របស់ជនសង្ស័យតែម្តង ។
លុះនៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រ ចូលថៃ្ងទី២០ ខែកុម្ភៈ ជនសង្ស័យបានរំលោភសេពសន្ធវៈបានមួយលើក ហើយនៅវេលាម៉ោង ១៨និង៣០នាទីថ្ងៃដដែល ឪពុកមា្តយជនរងគ្រោះ បាននាំជនរងគ្រោះទៅដល់បន្ទប់ជួលជនសង្ស័យរួចក៏នាំជនសង្ស័យយកមកប្រគល់ជូនកំលាំងសម្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ អរុណរះ