ខេត្តព្រះសីហនុ៖ ប្រភពពីនគរបាលស្រុកព្រៃនប់ បានឲ្យដឹងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ថា បុរសម្នាក់ឈ្មោះ ទី ជឿន អាយុ 37 ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ត្រូវបាននគរបាលស្រុកព្រៃនប់ឃាត់ខ្លួនតាមដីកា បង្គាប់លេខ236 ដចខ 12 ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ ពីបទរំលោភលើសេចក្តីទុកចិត្ត នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ ៕ ឆ្លាម សមុទ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច