ខេត្តប៉ៃលិន៖ បុរសម្នាក់មានចម្ការជាង៥ហិកតា ត្រូវជនមិនស្គាល់មុខ សង្ស័យដើររកឃ្មុំ ធ្លាក់កំទិចភ្លើង បណ្ដាលឲ្យភ្លើងឆេះព្រៃដីចម្ការ១ចំនួន ក្រោយមក ត្រូវបានពលរដ្ឋនៅជិតខាង បានផ្ដល់ព័ត៌មានទៅ នគរបាលជំនាញ នៃការិយាល័យពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្តប៉ៃលិន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៦ និង ១៥នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងចម្ការមៀន ហៅ តាង៉ែន របស់ឈ្មោះ ឆោម ឆាយ ភេទប្រុស ។
មូលហេតុបណ្ដាលមកពីមានអ្នកដុតព្រៃយកឃ្មុំ នៅក្នុងព្រៃជាប់នឹងចម្ការខាងលើ បណ្តាលឆេះរាលចូល រួចត្រូវបានកម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង បាញ់ទប់ស្កាត់ មិនឲ្យឆេះរាលដាលបន្ត ។ ក្នុងករណីខាងលើ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស ឬខូចខាតទ្រព្យសម្បត្តិអ្វីឡើយ ៕ ស សារ៉េត