ព័ត៌មានទាន់ហេតុការណ៍៖

ទុករថយន្តចោលទៅហូបបាយ ត្រូវឆ្លងចរន្តភ្លើង ឆេះបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត មួយគ្រឿងយកមកទុក នៅក្នុងប្លុកវិហ៊ាចាមរួច ដើរទៅហូបបាយត្រូវឆ្លង ចរន្តប្រព័ន្ធភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ស្ថិតនៅក្នុងប្លុកវិហារចាម សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មាននៅ កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសវ័យ ចំណាស់ម្នាក់បើករថយន្ត មួយគ្រឿងម៉ាក ទួរីស ពណ៌ទឹកប៊ិច ចាស់ ពាក់ស្លាកលេខ កំពង់ចាម 2A-3684 ដឹកកូនក្មួយមកពីស្ទឹង ត្រែងដើម្បីចាក់ថ្នាំបង្ការ ជំងឺតេតាណូសរួចយកមក ចតទុកនៅក្នងមុខវិហារចាម រួចដើរទៅរកបាយហូប ស្រាប់តែឆ្លងចរន្តខ្សែភ្លើង ឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់អ្នក នៅក្បែរកន្លែងកើតហេតុ ទាញទុយយោបាញ់ទឹកពន្លត់ និងសមត្ថកិច្ចយកម៉ូតូកង់បី របស់សាលាខណ្ឌដូនពេញ ចំនួន២គ្រឿង មកជួយបាញ់ពន្លត់បានទាន់ពេលវេលាផងដែរ ។

ប្រភពបន្តថា ករណីភ្លើងឆេះរថយន្តនេះ មិនបណ្តាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋឬមានរងគ្រោះ ថ្នាក់ដល់អ្នកដទៃឡើយ ហើយត្រូវបានរលត់ទៅវិញ ក្រោយពីកម្លាំង សណ្តាប់ធ្នាប់ របស់សាលាខណ្ឌដូនពេញ យករ៉ឺម៉កកង់បី ដឹកជួយ បាញ់ពន្លត់បានទាន់ពេល និងរលត់ទៅវិញនៅម៉ោង១០និង១៥នាទីថ្ងៃដដែល ផងដែរ ៕ ធឿនព្រែកជ័យ


ចែករំលែក៖