ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនាំគ្នា ដឹកកូនចៅចូលទៅចាក់ថ្នាំ បង្ការ ជំងឺឆ្កែឆ្កួត នៅវិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ មនុស្សម្នាជាច្រើនបាន នាំគ្នាដឹកកូនដឹកចៅទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតខាំនៅ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រោយផ្ទុះករណីមានអ្នកស្លាប់ដោយសារឆ្កែខាំ ឬឆ្មាក្រញ៉ៅ ។

គួររំលឹកដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ មានមនុស្ស២នាក់ ហើយបានស្លាប់ជាបន្ដបន្ទាប់ដោយសារតែឆ្កែ និងឆ្មាខាំហើយពួកគាត់ មិនធ្លាប់បានចាក់វ៉ាក់សាំង បង្ការជំងឺមួយនេះពីមុនមក ។

ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសុខាភិបាល ក៏ធ្លាប់បានពន្យល់ដែរថា ការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កូតដែលមានប្រសិទ្ធភាព បន្ទាប់ពីត្រូវឆ្កែខាំហើយនោះត្រឹមរយៈពេល៤៨ម៉ោងតែប៉ុណ្ណោះ ពោលបើឆ្កែខាំរយៈពេលយូរមកហើយ ការចាក់ថ្នាំមិនមានប្រសិទ្ធភាពនោះទេ ។ ប៉ុន្ដែសម្រាប់ប្រជាពលរដ្ឋ ណាដែលមិនធ្លាប់ឆ្កែខាំអាចមកចាក់ថ្នាំបង្ការបាន ។

តាមការបញ្ជាក់មន្ត្រីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាជុំវិញ ថា ប្រជាពលរដ្ឋជា ច្រើននាក់ បាន និងកំពុងនាំកូនចៅ របស់ខ្លួនមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត៕ចាន់ធឿន


ចែករំលែក៖