ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងវៀតណាម-កម្ពុជា ៖ ថ្ងៃនេះក៏ដូចជាថ្ងៃស្អែក ប្រទេសទាំងពីរ នៅតែជាបងប្អូនជានិច្ច

ចែករំលែក៖

កាលពីជាង ៥0 ឆ្នាំមុន ប្រធានាធិបតីវៀតណាម ហូ ជីមិញ បានបញ្ជាក់ថា ថ្ងៃនេះនិងថ្ងៃស្អែកវៀតណាមនិងកម្ពុជាគឺជាបងប្អូនជារៀងរហូត។ ព្រះមហាក្សត្រ នរោត្តមសីហនុ ក៏មានព្រះរាជបន្ទូលផងដែរថា​ ភាពជាបងប្អូនគ្មានអ្នកណាអាចបំបែកបានឡើយ​ ដោយមានការផ្សាផ្ជាប់ រវាង ប្រទេសនិងប្រជាជន ទាំងពីរ ។

ទំនាក់ទំនងវៀតណាមនិងកម្ពុជា ៖ ៥0 ឆ្នាំនៃការរីកចម្រើននិងការអភិវឌ្ឍន៍

វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាង ជិតស្និទ្ធហើយមានទំនាក់ទំនងជាប្រពៃណីយូរអង្វែង។ ជាងពាក់កណ្តាលសតវត្សរ៍កន្លងមកប្រជាជននៃប្រទេសទាំងពីរបានធ្វើការរួមគ្នានិងបានទទួលជ័យជម្នះជាច្រើនលើការតស៊ូរំដោះជាតិ។ ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្រ្តជាច្រើនជំនាន់មេដឹកនាំ ទាំងវៀតណាម ទាំងមេដឹកនាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងជិតខាងរវាងប្រទេសទាំងពីរ។ ការបង្កើត ការពង្រឹង, ការលើកកម្ពស់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជាការបង្ហាញនូវភាពស្និតស្នាលនិងសាមគ្គីភាពរវាងប្រទេសទាំងពីរដែលជាកត្តាវិជ្ជមានក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់ អាស៊ីអាគ្នេយ៍និងតំបន់អាស៊ីទាំងមូល។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន និងព្រះមហាក្សត្រ នរោត្តមសីហមុនី កាលពីខែធ្នូឆ្នាំ​២០១៨​ នឹងដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong និងលោកជំទាវ មកកាន់ប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ គឺជាការកំណត់បញ្ជក់ ពីប្រវត្តិសាស្ត្រ ទំនាក់ទំនងយ៉ាងល្អបំផុតតាំងពីដើមមក និងជាទំនាក់ទំនងប្រពៃណី រួមចំណែកដល់ការ អភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅសម្រាប់ប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជាគឺជាឱកាសដ៏ល្អមួយសម្រាប់ភាគីទាំងពីរ ធ្វើការពិចារណាអំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងក្នុងរយៈពេល ៥0 ឆ្នាំកន្លងមក បញ្ជាក់ពីសមិទ្ធផល បទពិសោធ បង្កើតសក្តានុពលបើកទូលាយ បង្កើនការអភិវឌ្ឍនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរល្អប្រសើរជាងនេះ​ មានទំនុកចិត្ត និងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធិភាព​។

នៅក្នុងបរិបទនៃស្ថានភាពស្មុគស្មាញទាំងនៅក្នុងតំបន់និងពិភពលោក ហើយមានក្រុមជ្រុលនិយមខាងក្រៅជាច្រើន បានព្យាយាម បំផ្លាញទំនាក់ទំនងយ៉ាងល្អ​រវាងវៀតណាមនិងកម្ពុជានាពេលបច្ចុប្បន្ន។ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋគឺជាភស្តុតាងបង្ហាញពីទំនាក់ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ ទូលំទូលាយ និរន្តរភាព យូរអង្វែងគ្មានអ្វីអាចបំបែកបំបាក់ ប្រជាជន និងប្រទេសទាំងពីរនោះឡើយ។

មេដឹកនាំវៀតណាមនិង ប្រជាជនវៀតណាម តែងតែដឹងគុណចំពោះមេដឹកនាំនិងប្រជាជនកម្ពុជាដែលបានជួយ វៀតណាមក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងការពារ ប្រទេសជាតិ ឯករាជ្យជាតិ និងស្ថេរភាព​ សន្តិសុខដល់សង្គមជាតិវៀតណាម។

ផ្ទុយទៅវិញមេដឹកនាំនិងប្រជាជនកម្ពុជាតែងតែបង្ហាញការដឹកគុណដល់ប្រជាជន និងកម្លាំងទាហានស្ម័គ្រចិត្តវៀតណាម បានជួយកម្ពុជាឱ្យរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ប៉ុលពត ជួយកម្ពុជាឱ្យរស់ឡើងវិញ រីកលូតលាស់ដូចសព្វថ្ងៃ។ សមូហភាពនិងជំនួយរបស់កងទ័ពនិងប្រជាជនវៀតណាមនឹងត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្រ។

នៅក្នុងពិធីខួប ៤0 ឆ្នាំនៃការរួចផុត ពីរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី​៧ខែមករាឆ្នាំ​១៩៧៩- ថ្ងៃទី​៧ខែមករាឆ្នាំ​២០១៩ សម្តេច នាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ចាក់យ៉ាងមុតមាំ ថា« ជ័យជំនះនៅថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ គឺ ជាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ នៃកងកម្លាំងប្រទេសទាំងពីរ នេះគឺជាសាមគ្គីភាពជាតិដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការគាំទ្រប្រកបដោយប្រសិទ្ធភាពទាន់ពេលវេលា របស់ទហានស្ម័គ្រចិត្តវៀតណាម។ បើគ្មានកិច្ចសហប្រតិបត្តិការណ៍នៃកងកម្លាំងទាំងពីរនេះទេ ក៏គ្មានជ័យជម្នះ ថ្ងៃទី​៧ខែមករាឆ្នាំ​១៩៧៩នោះដែរ ។ ក្នុងនាមប្រជាពលរដ្ឋកម្ពុជាខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្សកុម្មុយនិស្តវៀតណាម ដល់រដ្ឋាភិបាល កងទ័ព និងប្រជាជន វៀតណាមចំពោះការជួយកម្លាំងបដិវត្សន៍ សង្រ្គោះកម្ពុជានិងប្រយុទ្ធតស៊ូរំដោះ ប្រជាជនកម្ពុជាពីអំពើប្រល័យពូជសាសន៍ បញ្ឈប់ របបឃោរឃៅរបស់ប៉ុលពតឱ្យវិលត្រឡប់មកវិញ។ ស្មារតី ដ៏អស្ចារ្យនេះត្រូវតែកត់ត្រានៅក្នុងប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា»។

ឆ្លងកាត់ដំណើរ ប្រវត្តិសាស្រ្តជាង ៥0 ឆ្នាំកន្លងមកទំនាក់ទំនងមិត្តភាព ជិតខាងល្អរវាងប្រទេសទាំងពីរមិនត្រឹមតែយកឈ្នះលើឧបសគ្គជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រេចបាននូវសមិទ្ធផលដ៏ធំធេង ប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ដើម្បីឯករាជ្យជាតិ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ននេះ។ នេះគឺជាទំនាក់ទំនងជិតស្និទ្ធ មិនអាចបំបែកបំបាក់បានឡើយ និងជានិមិត្តសញ្ញាដ៏ពិសិដ្ឋ និងជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជនប្រទេសទាំងពីរ។

ភាគីទាំងពីរបានគត់សម្គល់ឃើញថា ការជួយគ្នាទៅវិញទៅមក រយៈពេលកន្លងមក គឺជាការជួយគ្នាក្នុងស្មារតី​ ប្រទេសជាបងប្អូន​ ទំនាក់ទំនងប្រទេសជិតខាងល្អប្រើសរ ជាកតាមិនអាចខ្វះបាន​ នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។ ទាំងនោះហើយយើងចាំបាច់ត្រូវតែរក្សា អភិវឌ្ឍន៍ និងផ្សព្វផ្សាយដល់ ជំនន់ក្រោយ ។

នៅក្នុងបរិបទបច្ចុប្បន្ន ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរឹងមាំនិងទូលំទូលាយដែលបានកសាងឡើងក្នុងរយៈពេល ៥0 ឆ្នាំកន្លងមកភាគីទាំងពីរ បានរកឃើញថាវាចាំបាច់ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងជំរុញ នូវទំនាក់ទំនងវៀតណាម – កម្ពុជា ។គ្រប់ស្ថានភាពទាំងអស់វៀតណាមនិងកម្ពុជាតែងតែជាប្រទេសជិតខាងដ៏ល្អស្មោះត្រង់ ទូលំទូលាយ, មានប្រសិទ្ធិភាព និងកិច្ចសហប្រតិបត្តិការ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផ្សារភ្ជាប់ ជាមួយនឹងការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព បង្កើនជីវភាពរស់នៅកាន់តែប្រសើរ

ជាមួយការអភិវឌ្ឍន៍ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីក៏ត្រូវបានលើកកម្ពស់ឥតឈប់ឈរបង្កើតមូលដ្ឋានដ៏សំខាន់មួយក្នុងការពង្រឹងនិងអភិវឌ្ឍវិស័យជាច្រើន។ ជាច្រើនឆ្នាំកន្លងមក ក្រុមហ៊ុនវៀតណាមរាប់រយបានវិនិយោគទុននៅកម្ពុជាដោយមានដើមទុនសរុបចំនួនជាង៣ពាន់លានដុល្លារដើម្បីកសាងនិងអភិវឌ្ឍគម្រោងជិត ២00 នៅក្នុងប្រទេសកម្ពុជា។ គម្រោងទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌និងសង្គមនៅកម្ពុជា ជាពិសេសការកសាងមិត្តភាព សាមគ្គីភាព រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។

បច្ចុប្បន្នវៀតណាមជាប្រទេសធំទី៦ ក្នុងបណ្តាប្រទេសវិនិយោគទុននៅក្នុងប្រទេសកម្ពុជា។ បណ្ដាអង្គភាពអាជីវកម្មវៀតណាមវិនិយោគទុននៅកម្ពុជាច្រើនបំផុតក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និង ទីពីរគឺសហគ្រាសជំនួញសេវាកម្មធនាគា រធានារ៉ាប់រង និងទូរគមនាគមន៍។

តំលៃ ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរក្នុងឆ្នាំ ២០១៨ បានកើនឡើងដល់ ៤,៥ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរកំពុងខំប្រឹងប្រែងបង្កើនប្រាក់ចំណូលទ្វេភាគីឱ្យបាន ៥ ពាន់លានដុលា្លរនៅឆ្នាំខាងមុខ។ ជាច្រើនឆ្នាំកន្លងមក ប្រទេសវៀតណាមតែងតែជាប្រទេសដែលមានអ្នកទេសចរច្រើនមកទស្សនាប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០១៨ មានមនុស្សជាង ១ លាននាក់មកទស្សនាកម្ពុជាស្មើរ​២០ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ នៅឆ្នាំ ២០១៨ ភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាមបានឈានដល់ជាង ៣00.000 នាក់ដែលឈរនៅលំដាប់ទី 13 ក្នុងចំណោមទីផ្សារទេសចរណ៍អន្តរជាតិទៅកាន់ប្រទេសវៀតណាម។

សកម្មភាពវិនិយោគនិងអាជីវកម្មរបស់សហគ្រាសវៀតណាមនៅកម្ពុជា ទទួលការវាយតំលៃខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាដោយបង្កើតការងាររាប់ពាន់នាក់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយរួមចំណែកជាវិជ្ជមានដល់ការងារសន្ដិសុខសង្គមនិង ភាពរុងរឿងនៃព្រះរាជាណាចក្រកម្ពុជាការពង្រឹងនិងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។

ចំពោះបច្ចេកវិទ្យា ព័ត៌មានក្រុមហ៊ុន Viettel ជាក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយនៅក្នុងប្រទេសវៀតណាមដែលមានចំណែកទីផ្សារធំជាងគេទីពីរនៅកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រទេសកម្ពុជា។ នៅប្រទេសកម្ពុជាក៏មានគម្រោងដាំដុះកៅស៊ូនៅតាមតំបន់ជាច្រើនដែលបានរួមចំណែកបង្កើតការងារសម្រាប់កសិករខ្មែររាប់ពាន់នាក់ផងដែរ។

ក្រៅពីនេះសហគ្រាសវៀតណាមដែលបានចុះបញ្ជីរកស៊ីនៅកម្ពុជា ជានិច្ចកាល គោរពតាមគោលការណ៍ណែនាំនិងគោលនយោបាយ ច្បាប់របស់ប្រទេសកម្ពុជា ដែលត្រូវបានវាយតម្លៃខ្ពស់ដោយក្រសួងនិងមូលដ្ឋាន។ សហគ្រាសវៀតណាមមិនត្រឹមតែមានប្រសិទ្ធិភាពក្នុងការធ្វើអាជីវកម្មទេប៉ុន្តែក៏ចូលរួមក្នុងការងារសប្បុរសធម៌ការគាំទ្រផ្នែកសង្គមដូចជាការកសាងផ្លូវជនបទការផ្តល់សេវាវេជ្ជសាស្រ្ត ការកសាងសាលារៀន ជនបទ … សកម្មភាពទាំងនេះរបស់សហគ្រាសវៀតណាម ជួយដល់មិត្តភាព សហប្រតិបត្តិការ របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមនិងកម្ពុជាកាន់តែប្រសើរឡើង៕ ម៉ែវ សាធី


ចែករំលែក៖