ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រកាសរកម្ចាស់ម៉ូតូ MSX មួយគ្រឿង ដែលប្រជាពលរដ្ឋប្រទះ ឃើញប្លុងចោល

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាល ចោមចៅទី៣​ ខណ្ឌពោធិសែនជ័យ​ បានប្រកាស់ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ម៉ូតូម៉ាក MSX មួយគ្រឿងឲ្យមកយកម៉ូតូវិញខណៈប្រជាពរដ្ឋប្រទះឃើញ ម៉ូតូត្រូវជនមិនស្គាល់ អត្តសញ្ញាណយកមកប្លុង ចោល​កាល​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ផ្លូវ​បេតុង ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​មួយ​គ្រឿង​ដែល​បុរស​ មិន​ស្គាល់​អត្តសញ្ញាណ​យក​ទៅ​ប្លុង​ចោល ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FE-៥៦៤៩ ​។

បើ​តាម​ប្រភព​ព័ត៌មាន ​ពី​លោក ផល សុធារ​: ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​កាមេរ៉ា ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​បានឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ដោយ​មាន​យុវជន​ម្នាក់ បាន​ប្រទះ​ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់​បាន​បណ្តើរ​ម៉ូតូ​មួយ​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​បេតុង​ខាងលើ បន្ទាប់​មក​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​២​នាក់​បាន​វ៉ា​ក់​អើ​ជាមួយ​យុវជន​នោះ ក៏​រត់គេច​ខ្លួន​បាត់ ។

បន្ទាប់​មក​យុវជន​នោះ​បាន​ប្រាប់​គាត់​ថា ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​យក​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ប្លុង​ចោល​នៅ​តាម​ផ្លូវ ហើយ​បន្ទាប់​មក​ទៀត គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ដើម្បី​រង់ចាំ​ស្វែងរកម្ចាស់មកយកវិញ​និងអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូអាចមកមើលនៅប៉ុស្តិ៍នគរបាលចោមចៅទី៣បាន ៕ សុខាសែនជ័យ


ចែករំលែក៖