ខេត្តរតនគិរី៖ ស្រ្តីម្នាក់ឈឺពោះឆ្លង ទន្លេត្រូវបានប្តីដឹក តាមម៉ូតូ មកមណ្ឌលសុខភាព ដោយសារស្ថានភាពផ្លូវលំក្រាលក្រួសក្រហម បត់បែនច្រើនលំបាក និងពេលវេលាក៏កាន់ខិត មកដល់ ក៏ត្រូវប្រសូតតាមផ្លូវតែម្តងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ តាមផ្លូវលំក្រាលក្រួក្រហមក្នុងចំការកៅស៊ូស្ថិតក្នុងភូមិ៣ហៅភូមិតាភ្លើន សង្កាត់ការចាញ ក្រុងបានលុង ខេត្តរតនគិរី ។
តាមប្រភពបានឲ្យដឹងថា ស្រ្តីដែលឆ្លងទន្លេតាមផ្លូវនោះឈ្មោះ សោម ស្រីណៃ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងបុរសជាប្តីមានឈ្មោះ វ៉េត រ៉េត អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការរស់នៅ ភូមិ.សង្កាត់.ខាងលើ ហើយនេះ ជាការប្រសូតលើកទី២ បានកូនប្រុស ខណៈនោះ ត្រូវបានអ្នកភូមិក្បែរនោះ មកជួយសម្រាលបានសម្រេចដោយសុវត្ថិភាពរួច ក៏បញ្ជូនស្ត្រីនោះបន្តទៅកាន់មណ្ឌលសុខភាពដើម្បីពិនិត្យព្យាបាលបន្ថែមទៀតផងដែរ ។
ក្រោយពេលស្រ្តីបានឆ្លងទន្លេនិងព្យាបាលរួចរាល់ ក៏បានបញ្ជូនដល់ផ្ទះវិញភ្លាមៗដែរ ហើយលោកចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់កាចាញ ក៏បានយកសម្ភារមួយចំនួនទៅផ្តល់ជូនផងដែរ ដែលកំពុងមានជីវភាពខ្វះខាតយ៉ាងខ្លាំងផងនោះ ។
សម្ភារដែលលោកបានយក ទៅជូនរួមមានដូចជាទឹកដោះគោឆៅ ត្រីខ ទឹកផ្លែឈើ ស្ករស ទឹកត្រី មី ទឹកសុទ្ធ និងថវិកាចំនួន១២០.០០០រៀលផងដែរ ៕ ជីវន្ត័