ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសហការ! មេព្រៃ និងនគរបាលកម្ទេចឡដុតឈើយកធ្យូង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសហការ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍រដ្ឋបាលសំរោង មន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើសំរោង ផ្នែករដ្ឋបាលព្រៃឈើក្រវាញ ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ឡដុតឈើយកធ្យូង និងរុករានដីព្រៃ។

ប្រត្តិបត្តការបង្រ្កាបខាងលើធ្វើឡើងពេញមួយថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចវាល១ និងវាល២ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រត្តិបត្តព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងសហការអនុវត្តន៍កម្ទេចឡដុតឈើយកធ្យូងចំនួន ០៦ឡ និងបានធ្វើការងារកំណត់ព្រំប្រទល់រវាងប្រជាពលរដ្ឋ និងដីព្រៃសហគមន៍ ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ផងដែរ៕ បឹុម ពិន


ចែករំលែក៖