ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលា ស្តីពីគោលការណ៍គ្រឹះ អន្តរាគមន៍ និងថែទាំ ជំងឺទឹកនោមផ្អែម

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានថ្លែងកោតសរសើរចំពោះ លោកនាយក នាយករង សាស្ត្រាចារ្យវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ (ខ. ភ.ម) កម្មសិក្យាការីយោធា សីុវិល និងសាស្ត្រាចារ្យ ពីររូបមកពីប្រទេសបារាំងដែលអព្ជើាញចូលរួមធ្វើបទបង្ហាញ សិក្សាស្វែងយល់ វិធីការពារ-ព្យាបាល និងថែរក្សាអ្នកជំងឺទឹកនោមផ្អែម ។

តាមរយះអង្គសិក្ខាសាលាពេញមួយថ្ងៃនេះ នាំ មកនូវបទ ពិសោធន៍ និងចំណេះដឹងបន្ថែមទៀតពីបរទេស ។ ប្រសាសន៍លើកឡើងរបស់លោកស្រីដាំ ដារីនី ដូច្នេះ ក្នុងសិក្ខាសាលា ស្តីពីគោលការណ៍គ្រឹះ អន្តរាគមន៍ និងថែទាំជំងឺទឹកនោម ផ្អែម រៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិបាល (ខ. ភ. ម)នាថ្ងៃព្រហស្បតិ៍ ទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៩ សមាជិកសិក្ខាសាលា មានចំនួនសរុប ២៨៧ នាក់។

លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យា ស្ថាន វិទ្យាសាស្ត្រ សុខាភិបាល (ខ.ភ.ម) លើកឡើងពីការកកើតចេ ញ ពីមជ្ឈមណ្ឌលសិក្សាពេទ្យយោធាមជ្ឈឹម កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៧៩ របស់ក្រសួងការពារប្រទេស បណ្តុះ ប ណ្តាលគ្រូពេទ្យមធ្យម ឱសថមធ្យមយោធា ពេទ្យបឋម ឱស ថបឋមយោធា រហូតមានការវិវវត្តន៍មកជាវិទ្យាស្ថាន សុខាភិបា ល (ខ. ភ.ម)នាថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០០៤។

លោកសាស្ត្រាចារ្យ ប៊ុន ហ៊ត មកពីប្រទេសបារាំង ធ្វើបទបង្ហា ញអំពីលំហាត់បា្រណ របស់អ្នកជំងឺទឹកនោមផ្អែម ការគ្រប់គ្រង របបអាហារ ធ្វើតេស្តជាតិស្ករ និងប្រើបា្រស់ឱសថត្រឹមត្រូវ ដល់អ្នកជំងឺ ។ ក្នុងនោះសិក្ខាសាលា មួយថ្ងៃនេះនិងពិភាក្សា វែកញែ ក ការចែករំលែកបទពិសោធន៍ ឈានទៅរកការអភិវឌ្ឍន៍ក្នុងវិ ស័យ វេជ្ជសាស្ត្រ របស់(ខ.ភ.ម) ផងដែរ ៕ សុខដុម


ចែករំលែក៖