ព័ត៌មានទាន់ហេតុការណ៍៖

តំណាងធនាគារ ADB ស្ងើចសរសើរ និងសាទរ ចំពោះល្បឿននៃការអភិវឌ្ឍ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ

ចែករំលែក៖

ភ្នំពេញ ៖ លោក Shivaji Kshatrapati ប្រធានគណៈប្រតិភូក្រុមប្រឹក្សានាយក ប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានស្ងើចសរសើរ និងសាទរចំពោះល្បឿននៃការអភិវឌ្ឍដែលកម្ពុជា សម្រេចបានក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ការស្ងើចសរសើរ និងសាទរនេះធ្វើឡើងក្នុងឱកាសដែលលោកចូលជួបរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅរសៀលថៃ្ងពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍកម្ពុជា និងកិច្ចសហប្រតិបត្តិការសម្រាប់ គម្រោង និងកម្មវិធីអភិវឌ្ឍន៍ហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ។

ក្នុងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគាអភិវឌ្ឍន៍អាស៊ីដែលបានចូលរួមយ៉ាងមានប្រសិទ្ធភាព ក្នុងការជួយអភិវឌ្ឍលើគ្រប់វិស័យជាពិសេសវិស័យកសិកម្មនៅកម្ពុជា។

លោករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាព ក៏ដូចជាកិច្ចសហប្រតិ បត្តិការយ៉ាងល្អប្រសើររវាងធនាគារអភិ វឌ្ឍន៍អាស៊ី និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលបានឈាន ឆ្ពោះទៅ​សម្រេច បាននូវសមិទ្ធផលជាផ្លែផ្កាជូន ប្រជាកសិករ ដូចជាហេដ្ឋារចនាសម្ព័ន្ធរូប វន្តបច្ចេកវិទ្យាថ្មីទំនើប បច្ចេកទេសនៃដាំដុះការងារបណ្តុះបណ្តាល។ល។ ដែលសមិទ្ធ​ផលទាំងនេះ បានជួយបង្កើតការងារបង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ និងជំរុញ ផលិតកម្មកសិកម្មក្នុងស្រុក ។

លោក Shivaji Kshatrapati និងសហការីបានសម្តែងនូវការស្ងើចសរសើរនិងសាទរចំពោះល្បឿននៃការអភិវឌ្ឍដែល កម្ពុជា សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះហើយលោកក៏សូមថ្លែង អំណរគុណផងដែរ ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី ។

ចំពោះជំនួបនាថ្ងៃនេះ លោក Kshatrapati បានជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកវិស័យកសិកម្មនៅកម្ពុជា គឺជាវិស័យដ៏មានសារៈសំខាន់និងមានសក្តានុពលដែលទាមទារឱ្យមាននិរន្តរភាពនៃការអភិវឌ្ឍ និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋឯកជនសហគមន៍និងដៃគូអភិ វឌ្ឍន៍។ ដូច្នេះ គណៈប្រតិភូរបស់​លោកនា​ថ្ងៃនេះ គឺដើម្បីសិក្សាឈ្វេងយល់ និងសុំអនុសាសន៍ពីលោករដ្ឋមន្ត្រីអំពីចំណុចខ្លាំងនិងចំណុចខ្សោយនៃការអនុវត្តគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីកន្លងមក និងតម្រូវ​ការកែ សម្រួលនិងការគាំទ្របន្ថែមធ្វើ​យ៉ាង​ណា ឱ្យកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព និងចីរ ភាពដើម្បីអភិវឌ្ឍវិស័យនេះ ឱ្យកាន់​តែរីកចម្រើនថែមមួយកម្រិតទៀត ។

ទាក់ទងទៅនឹងប្រធានបទដែលបាន លើកឡើង លោករដ្ឋមន្ត្រីបានណែនាំដល់ គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី ពិនិត្យលទ្ធភាពគាំទ្រដល់ការអភិវឌ្ឍខ្សែ រង្វាក់តម្លៃទាំងមូលនៃដំណាំដែលមាន សក្តានុពល ឱ្យមានភាពប្រទាក់ក្រឡាដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុកក្នុងតំបន់និង ទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតជាសំខាន់លើការគាំទ្រដល់វិស័យនេះដូចជាការ កសាងប្រព័ន្ធស្រោចស្រព ឃ្លាំងស្តុកឡ សម្ងួត ការកែឆ្នេ វេចខ្ចប់ ឃ្លាំងត្រជាក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សារកសិកម្មធ្វើយ៉ាងណាឱ្យចំគោលដៅ និងមានភាពទូលំទូលាយដើម្បីបង្កើនប្រាក់ចំណូល ដល់ប្រជាកសិករស្របតាមទស្សនវិស័យរបស់ប្រមុខរាជ រដ្ឋាភិបាល។ ត្រូវរួមគ្នាជំរុញការលើក កម្ពស់ស្តង់ដារអនាម័យនិងភូតគាមអនា ម័យឱ្យស្របតាមតម្រូវការពីការបញ្ជា ទិញពីទីផ្សារ។ បន្តសកម្មភាពកសាង ធន​ធានមនុស្ស ក្នុងវិស័យកសិកម្មដោយស្របតាមគោលនយោបាយនៃការធ្វើទំនើបកម្ម កសិកម្មនិងពាណិជ្ជូបនីយកម្មកសិកម្ម ប្រកបដោយមានការប្រកួតប្រជែងខ្ពស់។

ជាការឆ្លើយតប លោក Kshatrapati បានឯកភាពលើការលើកឡើងរបស់លោក រដ្ឋមន្ត្រីហើយលោកក៏បានសន្យាថារូបលោក និងគណៈប្រតិភូនឹងយកអនុ សាសន៍ទាំងអស់ទៅសិក្សា និងពិនិត្យ លទ្ធ​ភាពក្នុងការផ្ដល់ការគាំទ្រ៕ ហេង សូរិយា


ចែករំលែក៖