ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងពេស្យាចារចំនួន៣ទីតាំងរបស់ជនជាតិចិន ត្រូវសមត្ថកិច្ចចុះបង្ក្រាប ឃាត់មនុស្សជិត៤០នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅក្នុងយុទ្ធនាការបង្ក្រាប ទីតាំងពេស្យាចាររបស់ជនជាតិ ចិនចំនួន០៣ទីតាំង កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភ្នំខៀវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ យ៉ាងហោចណាស់ ក៏មានមនុស្សចំនួន ៣៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះ ជនជាតិចិនចំនួន២៣នាក់ បុរសចំនួន១១ និង ស្ត្រីជនជាតិថៃ ចំនួន១៥នាក់ ។

យោងតាមប្រភព ពីលោកវរសេនីយ៍ទោ តាក សារិទ្ឋ ស្នងការរងស្តីទីទទួលបន្ទុកផែន ប្រឆាំងបទល្មើសជួញដូមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ បានគូសបញ្ជាក់ថា ដោយយោងតាមបទបញ្ជា ក៏ដូចជាការបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទ ល្មើសជួញដូរមនុស្ស នៃស្នង ការដ្ឋាននគរបាលខេត្ត ព្រះសីហនុ បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុង ព្រះសីហនុ និង កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ ០២ រួមជាមួយកម្លាំងអន្តរាគមន៍ បានឆ្មក់ចូលទីតាំងជួញដូរផ្លូវ ភេទចំនួន៣ទីតាំង ដែលជារបស់ជនជាតិចិន ដោយឃាត់ខ្លួន បានមនុស្សចំនួន៣៨នាក់ ក្នុងបុរសចំនួន១១នាក់ ។

ក្នុងយុទ្ធនាការនោះផងដែរ សមត្ថកិច្ចបានរកឃើញវត្ថុតាង មួយចំនួនដែលបានបម្រើឲ្យ បទល្មើសខាងលើ ក្នុងនោះមានស្រោមប្រើប្រាស់ រួចហើយ និង ស្រោមមិនទាន់ប្រើ ជាច្រើនផងដែរ ។

ប្រភពដដែលបានបន្តថា ចំពោះមេក្លោងក្នុងបទល្មើស ជួញដូផ្លូវនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវ និង កំណត់មុខសញ្ញា ដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត បើទោះបីជាជនជាតិចិនដែល បានឃាត់ខ្លួនបុរសទាំង១១នាក់ នូវពុំទាន់ឆ្លើយសារភាបយ៉ាង ណាក្តី ។

សូមបញ្ចាក់ផងដែរថា សកម្មភាព បង្ក្រាបទីតាំងជួញដូរផ្លូវភេទ របស់ជនជាតិចិន នៅក្នុងក្រុងព្រះសីហនុ ចាប់តាំងពីក្រុមអ្នកវិនិយោគ ជនជាតិ បានមកប្រកបអាជីវកម្ម នៅខេត្តព្រះសីហនុ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ គេសង្កេតឃើញថា យុទ្ធនាទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើងជាញឹកញាប់ (ចំនួន៣ ទៅ០៤ដងមកហើយ ប៉ុន្តែក្រុមបទល្មើសទាំងនោះ នៅតែព្យាយាមលបលួចប្រព្រឹត្តិបទល្មើសដដែលជាដដែល ដោយជ្រកនៅក្រោមរូបភាព ៕ ឆ្លាម សមុទ្រ


ចែករំលែក៖