ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់ស្លាប់ទាំងព្រឹក​នៅខណ្ឌសែនសុខ ដោយសារគ្រោះថ្នាក់​ចរាចរ បើកម៉ូតូ ជែងរថយន្តទៅបុកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នារីរូបម្នាក់ស្លាប់ទាំងព្រឹក នៅខណ្ឌសែនសុខ ដោយសារគ្រោះថ្នាក់ ចរាចរបើកម៉ូតូជែងរថយន្តក្រុង មិនផុតជ្រុលទៅបុកម៉ូតូ លេតច្រាស់ទិសគ្នា បង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង ជាង៦ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលេខ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ កង ភារម្យ អាយុ២៤ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សាក្សីថា នៅមុនកើតហេតុជនរងគ្រោះ បើកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-3318 ធ្វើដំណើរតាម ផ្លូវលេខ១៩៦២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ជែងរថយន្តក្រុង តែមិនផុត ជ្រុលបុកជាមួយម៉ូតូ លេត ពណ៌ទឹកប្រាក់ មិនទាន់មាន ពាក់ស្លាកលេខ បើកបរដោយយុវជនម្នាក់ឈ្មោះ ផាន សាវនា អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលបើកបើកច្រាស់ ទិសគ្នា រងរបួសធ្ងន់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច ជំនាញចុះទៅពិនិត្យរួច ប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សា ទុកនៅការិយាល័យចរាចរផ្លូវ គោក រង់ចាំដោះស្រាយពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖