ខេត្តរតនគិរី៖ កម្មករចំនួន១៤នាក់ មានអការក្អួតចង្អោរ សង្ស័យពុលចំណីអាហារដែលផ្សំឡើង ដោយត្រីសាច់ ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចចំការឈ្មោះសល់ ម៉េវ នៅក្នុងភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
តាមប្រភពបានឱ្យដឹងថា មនុស្សដែលពុលចំនួន ១៤ នាក់នោះ មានស្រីចំនួន១០នាក់ ÷
ទី១-ឈ្មោះ ថង សេន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិ ព្រៅ ។
ទី២-ឈ្មោះ សល់ អាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ចារាយ ។
ទី៣-ឈ្មោះសេវ កឿន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ចារាយ ។
ទី៤-ឈ្មោះ សល់ មាខ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ចារាយ ។
ទី៥-ឈ្មោះ ក្លាន អិណ ភេទ ស្រី អាយុ ៣០ ឆ្នាំ ជនជាតិ ចារាយ ។
ទី៦-ឈ្មោះ ក្លាន ខន ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិ ចារាយ ។
ទី៧-ក្លាន នីប ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ចារាយ ។
ទី៨-ក្លាន ចណ ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ចារាយ ។
ទី៩-រចំ បាំ ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ចារាយ ។
ទី១០-ក្លាន យន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ចារាយ ។
ទី១១-ថង វេន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ព្រៅ ។
ទី១២-សល់ ម៉េវ ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិ ចារាយ ។
ទី១៣-សល់ ដា ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ចារាយ ។
ទី១៤-ក្លាន តាក់ ស្រីអាយុ ១៧ ឆ្នាំ ជនជាតិ ចារាយ ។
ជនរងគ្រោះទាំង១៤នាកខាងលើនោះ ជាកម្មករហើយ ម្ចាស់ចំការបានទិញបន្លែ និងសាច់គោដឹកតាមម៉ូតូមកលក់ និងព្រមទាំងផ្សំជាមួយបន្លែ ដែលបេះតាមចំការ មកធ្វើជាម្ហូប ។
ក្រោយពេលហូបអាហារពេលព្រឹករួច ក៏ស្រាប់តែមានអការមិនស្រួលក្នុងខ្លួនទាំងអស់គ្នា ធ្វើឲ្យឈឺពោះរាគរូសក្អួតចង្អោរម្នាក់ៗជាច្រើនដង ។
បច្ចុប្បន្នជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនមកកាន់មណ្ឌលសុខភាពឃុំញ៉ាង ក្រោយមក មានប្រភពថា បានធូរស្រាលឡើងវិញ មានសភាពធម្មតាហើយ៕ ជីវន្ត័