ព័ត៌មានទាន់ហេតុការណ៍៖

អាវុធបង្រ្កាបទីតាំងអារច្រៀកឈើក្នុងដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងស្រាវជ្រាវ និងបង្រ្កាបនៃស្នងការដ្ឋាន សន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្រាបបទល្មើសធនធានធម្មជាតិ (រោងម៉ាសុីប្រភេទរណាខ្សែ) អារច្រៀកឈើដោយគ្មានលិខិត អនុញ្ញាត ក្នុងដែនសមត្ថកិច្ចមន្រ្តីជំនាញបរិស្ថាន ។

ប្រត្តិបត្តិការបង្រ្កាបបទល្មើសធនធាន ធម្មជាតិខាងលើ ធ្វើឡើងនាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ តំបន់ព្រៃក្នុងដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន ត្រង់ចំណុចអូរភូមិចាស់ ស្ថិតក្នុងភូមិក្សត្រ បុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការ បង្ហើបថា លទ្ធផល៖ កម្លាំងធ្វើបង្រ្កាប និងដកហូតជានូវវត្ថុតាងជាក់ស្ដែងរួមមាន ឈើមូលប្រភេទ (រកា និងខ្ពង់) ចំនួន ២១កំណាត់ ស្មើនឹងចំនួន ១៣,៨៩៧ម៉ែត្រត្រីគុណ ជើងសាក់ម៉ាសុីនសម្រាប់អារឈើចំនួន ២គ្រឿង កង់យោងម៉ាសុីនសម្រាប់អារឈើខ្នាត់ធំចំនួន ២គូរ(៤កង់យោង) កង់យោងម៉ូទ័រសម្រាប់អូសរ៉ៃអារឈើចំនួន ២គ្រឿង ផ្លែរណាខ្សែសម្រាប់អារឈើចំនួន ៥ខ្សែ និងខ្សែភ្លើងប្រវែងចំនួន ២០ម៉ែត្រ ចំណែកជនប្រព្រិត្តរត់គេចខ្លួនបាត់អស់ ។

ប្រភពខាងលើបន្តទៀតថា បច្ចុប្បន្ន វត្ថុតាងទាំងអស់ជា(លទ្ធផល) ប្រគល់ទទួលជូនមន្រ្តីជំនាញបរិស្ថាន ស្នាក់ការរងបឹងខ្លុង(ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់) ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន និងបន្តនីតិវិធី៕ បឹុម ពិន


ចែករំលែក៖