ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មពួក ឃាត់ខ្លួនកូនប្រសារ និងម្តាយក្មេក ចែកចាយគ្រឿងញៀន និងវត្ថុតាង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកថ្មពួក ឃាត់ខ្លួនកូនប្រសារ និងម្ដាយក្មេក និងជនសង្ស័យ២នាក់ បន្ថែមចែកចាយគ្រឿងញៀន និងដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាព ពិសេសគឺ បញ្ហាគ្រឿងញៀន ដែលជាចំណុចដ៏រសើប ផ្តើមទៅអំពើ លួច ឆក់ ប្លន់ និងអំពើហិង្សាផ្សេងៗ ។ ប្រតិបត្តិការធ្វើឡើង នៅវេលាម៉ោង១០ និង២០នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួកប្រាប់ថា មុខសញ្ញាចែកចាយគ្រឿងញៀនប្រុស ស្រីចំនួន៤នាក់ និងដកហូតវត្ថុតាង ជាបន្តបន្ទាប់ ។

ជាដំបូង កម្លាំងនគរបាល បានចាប់ឃាត់ខ្លួន មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ឃាត់នៅចំណុចខាងកើត ភូមិអូរកំបុត ចុះពីផ្លវជាតិលេខ58 (ផ្លូវព្រំដែន) ផ្លូវចូលទៅបឹងអំពិល ចម្ងាយ២,០០០ម៉ែត្រ ឈ្មោះ គឹម ឡុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងនោះ ឆែកឆេររកឃើញថ្នាំញៀនចំនួន១៩គ្រាប់ ដែលមានអក្សរ WY ដែលជនសង្ស័យរុំស្កុតពណ៌ខ្មៅ ទំលាក់នៅក្បែរខ្លួន ។

ក្រោយពីចាប់ឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនជាអ្នកដឹកជញ្ញូនចែកចាយឲ្យម្តាយក្មេករបស់គេ ឈ្មោះ ចាន់ ទូច រស់នៅភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ។

បន្ទាប់មក ក៏បានស្នើសុំយោបល់ពីលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួល ពីស្ថាបនអយ្យការ អមសាលារដំបូងខេត្ត កម្លាំងជំនាញ របស់ស្រុក ក៏បានឆែកឆេរនៅផ្ទះជនសង្ស័យ ដែលជាម្តាយក្មេកជនសង្ស័យ ដើម្បីស្រាវជ្រាវបន្ត លុះដល់ម៉ោង១១ ព្រឹក កម្លាំងបាន ឃាត់ខ្លួនស្ត្រីជាម្តាយក្មេក ឈ្មោះចាន់ ទូច អាយុ៥១ ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ដោយឆែកឆេររកឃើញវត្ថុតាងថ្នាំញៀន ដែលមានអក្សរ WY ចំនួន៤៣គ្រាប់ ពណ៌លឿងចំនួន ០២គ្រាប់ ច្រកដបកប់នៅ និងគុម្ពចេកចម្ងាយពីផ្ទះ៥០ម៉ែត្រ ។

ជាមួយគ្នានោះដែរកម្លាំងនគរបាលស្រុក ក៏បាន បន្តស្រាវជ្រាវរកបក្ខពួកទៀត ទៅតាមការចម្លើយសារភាពរបស់ជនសង្ស័យ លុះវេលាម៉ោង១ និង៣០នាទីរសៀលនាទី កំលាំងយើងបានបន្តឃាត់មុខសញ្ញាចែកចាយ និងប្រើប្រាស់បានចំនួន ២ នាក់ទៀត នៅចំណុចភូមិតាម៉ាំង ឃុំគោករមៀតមាន ឈ្មោះគឹម ចាន់នូ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិតាម៉ាំង ឃុំគោករមៀត ដកហូតវត្ថុតាងថ្នាំញៀនមានអក្សរWYចំនួន០៧គ្រាប់ លាក់ទុកក្នុងដបជ័រ ដាក់គ្រេដេកមុខផ្ទះអ៊ុំស្រីឈ្មោះមឿន(រក្សាទុកឲ្យអ៊ុំស្រីដែលអ៊ុំផ្ញើទុក)ភូមិត៉ាំង ឃុំគោករមៀត និងម្នាក់ទៀត ឈ្មោះ រឹត សីលា ភេទប្រុស អាយុ២៥ឆ្នាំ ដកហូតវត្ថុតាងថ្នាំញៀនមានអក្សរWYចំនួន០៣គ្រាប់ និងម្សៅក្រាមសថ្លាមួយកញ្ចប់តូច ដែលជនសង្ស័យរក្សាទុកនៅ និងហោប៉ៅខោខាងស្តាំ ។

លោកអធិការនគរបាលស្រុកថ្មពួក បានបញ្ជាក់ថា៖ជនសង្ស័យ ប្រុស ស្រី ទាំង៤នាក់ និងវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីនប្រភេទ មានអក្សរ WY សរុបចំនួន៧២គ្រាប់ និង ថ្នាំញៀនប្រភេទម្សៅ ពណ៌សថ្លា១កូនថង់តូច ទូរស័ព្ទដៃ២គ្រឿង ដែកកេះ ៣ បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងបន្តតាមច្បាប់៕ វណ្ណា


ចែករំលែក៖