ព័ត៌មានទាន់ហេតុការណ៍៖

សម្ពោធសមិទ្ធផលនានា វត្តវិហារបិទមាស ឋិតនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ សមិទ្ធផលនានានៅក្នុង វត្តវិហារបិទមាស ដែលសម្ពោធនាពេលនេះ មានបណ្ណាល័យ ១ខ្នង មហាកុដិ ១ខ្នង សាលាបាលី ១ខ្នង ទិញដីស្រែពង្រីកទីធ្លាវត្ត និងកសាងសមិទ្ធផលផ្សេងៗ សរុបចំណាយអស់ថវិកា ១១៤លានរៀល និង ៦៧៦.២៨៥ ដុល្លា ដោយសទ្ធាជ្រះថ្លាពីលោក គន់ គីម លោកហ៊ីង ប៊ុនហៀង សម្តេចព្រះវនរតន៍កិត្តិបណ្ឌិត ណយ ច្រឹក និងលោកជំទាវឧកញ៉ា សៀង ចាន់ហេង រួមនិងសប្បុរ សជន ពុទ្ធ បរិស័ទជាច្រើនទៀតកាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ2019នេះ ។

លោក បូរ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា វិស័យព្រះពុទ្ធសាសនា ស្រុកមានវត្តចំនួន ៣១ និងអាស្រម២ មានព្រះសង្ឃ ៤៣៥អង្គ នៅគ្រប់វត្តសុទ្ធតែមានសមិទ្ធផលបម្រើដល់ការគោរពប្រតិបត្តិសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ក្នុងនោះដែរ លោកហ៊ីង ប៊ុនហៀង ផ្តល់ចំណងដៃនូវវិហារចំនួន ២ ក្នុងវត្តអង្គជុំភ្នុំចចក ឃុំទ្រា និងវត្ត វិហារត្រាញ់ ឃុំព្រែកស្លែង ក្នុងតម្លៃ ៥០ម៉ឺនដុល្លា នឹងត្រូវកាត់ឬសសីមាខាង មុខនេះ, ឯកឧត្តម ឌុល គឿន ដឹកនាំកសាងព្រះវិហារ ១ខ្នង នៅវត្តពោធិ៍សាត់ ចំណាយថវិកា ៦៥ ម៉ឺនដុល្លា។

លោក ហ៊ីង ប៊ុនហៀង ថ្លែងនូវអំណរគុណនិងការកោតសរសើរចំពោះ ព្រះសង្ឃ ព្រឹទ្ធាចារ្យ និងមន្ត្រីរាជការអាជ្ញា ធរដែនដី ព្រមទាំងដោយកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធ បរិ ស័ទទាំងជិតឆ្ងាយ និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស រួមចំណែកកសាងសមទ្ធិផលនានា ដើម្បីដំកល់ទុកក្នុងវិ ស័យព្រះពុទ្ធសាសនា។

លោក ហ៊ីង ប៊ុនហៀងបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានខិតខំធ្វើឲ្យប្រទេស ជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យក៏មកដល់សព្វថ្ងៃនេះ ទាំងវិស័យពុទ្ធ ចក្រនិងអាណាចក្រ។

លោក ហ៊ីង ប៊ុនហៀងផ្តាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង បន្តអនុវត្តអោយខ្ជាប់ខ្ជួននូវអនុសាសន៍របស់សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុនសែន ដើម្បីបំរើប្រជាជននិងថែរក្សាស្ថេរភាពសង្គមទទួលបាននូវសុខសន្តិភាពស្ថិរភាពនៅកម្ពុជា។

ក្នុងនាមសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតលោក ហ៊ីង ប៊ុនហៀង ប្រកាសជួយកសាងសាលាឆាន់ ១ខ្លងដល់វត្តវិហារបិទមាស និងប្រគេនបច្ច័យចំនួន ១ម៉ឺន៥ ពាន់ដុល្លា ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនទៀត ចែកជូនដល់លោក តាលោកយាយជី, ក្រុមប្រឹក្សាឃុំ, អាជ្ញាធរដែនដីស្រុក ប្រជា ពលរដ្ឋ យុវជន គ្រូពេទ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធផងដែរ ៕ សុខដុម


ចែករំលែក៖