ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២របួស១ក្រោយពី ជិះម៉ូតូឌុបគ្នាលឿនពេកជ្រុលទៅបុករថយន្ត ដឹកសំរាម

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ ក៏មានយុវជនប្រុសស្រីពីរនាក់ បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងនារីម្នាក់ទៀតរង របួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូ មួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿនជ្រុលទៅបុកថយន្តដឹកសំរាម ចំហៀងផ្នែកខាងក្រោយ​ពេញទំហឹង ។ ចំណែករថយន្តដឹកសំរាមបន្ថែមល្បឿនទៅមុខបាត់ស្រមោល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតចំណុចការ៉ាស់សាំង សូគីមិចច្រមុះជ្រូក ស្ទឹងមានជ័យ តាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សពជនរងគ្រោះនិងអ្នក រងបួសមិនទាន់ស្គាល់ អត្តសញ្ញាណនោះឡើងទេ ។ ដោយជិះម៉ូតូមួយគ្រឿងម៉ាកសុយសូគីលេត ពណ៌ស ពាក់ស្លាកលេខ 1CP-8484 ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យ ដឹងថា មុនកើតហេតុគេ ឃើញយុវជនប្រុសស្រី៣ នាក់ជិះម៉ូតូមួយគ្រឿង ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើត ហេតុខាងលើបានជ្រុល ទៅបុករថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីមូយ គ្រឿងពណ៌លឿងមិនចាំលេខរៀងបើកបញ្ច្រាស ទិសដៅគ្នាពីកើតទៅលិច ចំផ្នែកខាងក្រោយ ចំហៀងខាងស្តាំពេញ ទំហឹងបណ្តាលឲ្យយុវជន ប្រុសស្រីពីរនាក់បែកក្បាលធ្លាយខួស្លាប់នៅនឹង កន្លែងយ៉ាងអាណោច អាធ័មចំណែកនារីម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹក យកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបាន បន្ថែមល្បឿនទៅមុខ ទៀតបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថ កិច្ចមូលដ្ឋានចុះមកដល់ បានទំនាក់ទំនងទៅ ជំនាញមកវាស់វែងយក ម៉ូតូជនរងគ្រោះទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករង់ចាំសាច់ញាតិ យកឯកសារមកផ្ទៀង ផ្ទាត់ នឹងប្រគល់ជូនវិញ ។

ចំណែកសាកសពប្រុសស្រីពីរនាក់ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖