ព័ត៌មានទាន់ហេតុការណ៍៖

កំពុងតែដើរសាសងគ្នាតាមដងផ្លូវ ត្រូវជនសង្ស័យឆក់កាបូបយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម ជិះម៉ូតូពីរគ្រឿង បានធ្វើសកម្មភាពឆក់កាបូប ប្តី ប្រពន្ធ ជនជាតិចិនពីរនាក់ កំពុងដើរសាសងគ្នាតាមដងផ្លូវ បានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយ ផ្លូវ១៥៦ កែងនឹងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះពីរនាក់ប្តីប្រពន្ធមិនប្រាប់ពីអត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញប្តីប្រពន្ធជនជាតិចិនពីរនាក់ធ្វើដំណើរថ្មើរ ជើងតាមបណ្តោយផ្លូវ១៥៦ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតខាងលើ កែងផ្លូវ២៥៣ ក៏មានជនសង្ស័យមួយក្រុមមានគ្នាបីនាក់ជិះម៉ូតូពីរគ្រឿង មិនចាំម៉ាកធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈនោះជនសង្ស័យម្នាក់ក្នុងចំណោមបីនាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជាប្រពន្ធ ដែលកាន់នៅនឹងដៃបានសម្រេចរួចនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។

បន្ទាប់មកជនរងគ្រោះបានខលហៅមិត្តភក្តិ និងអ្នកបកប្រែចុះមកដល់កន្លែងកើតហេតុ រួចអ្នកបកប្រែ ក៏បានសួរនាំបន្ទាប់មកអ្នកបកប្រែបានប្រាប់អ្នកសារព័ត៌មានថា កាបូបដែលជនសង្ស័យឆក់យកទៅនោះមានទូរសព្ទ័ម៉ាកអាយហ្វូន១គ្រឿង ប៉ាស្ព័១ក្បាល អត្តសញ្ញាណបណ្ណជនជាតិចិន១ VISA ម៉ាកាវ១ លុយដុល្លារជិ៤០០ លុយតៃវ៉ាន់មួយចំនួន រួមនឹងឯកសារមួយចំនួនផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានសួរនាំ ដោយជនរងគ្រោះបានប្រាប់ទៅអ្នកបកប្រែថា ប្រញាប់ទៅកន្លែងស្នាក់នៅវិញសិនចាំថ្ងៃស្អែកបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់២ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្កួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖