ព័ត៌មានទាន់ហេតុការណ៍៖

កំពុងកក្រើកទៀតហើយ ស្នងការរងខេត្តកណ្តាល ដែលល្បីបើកផ្ទះសំណាក់ជួលឲ្យក្រុមជួញដូរគ្រឿងញៀនស្នាក់នៅ ឥឡូវភ្ជាប់ពាក្យ ឲ្យថ្លៃទឹកដោះខាងស្រី១០ម៉ឺនដុល្លារ និងឡិចស៊ីស៥៧០ មួយគ្រឿង

ចែករំលែក៖

ខេត្តកណ្តាល៖ គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ដែលលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កម្លាំងមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ការិយាល័យ​ក​៨ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការ​ខេត្តកណ្តាល និង​កម្លាំង​នគរបាល​អធិការ​ក្រុង​តា​ខ្មៅ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់របស់លោកស្នងការរង បានមនុស្សប្រុស ស្រី ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនជាច្រើននាក់រួមនិងថ្នាំញៀនជាច្រើន មិនបានប៉ុន្មានខែផងស្ងាត់ៗ ស្រាប់តែលោកស្នងការរងធ្វើឲ្យមហាជនភ្ញាក់ផ្អើលដោយ ភ្ជាប់ពាក្យជាមួយក្មេងស្រីស្រស់ស្អាត ដោយជូនខាងស្រី ១០ម៉ឺនដុល្លារ និងរថយន្តលុចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិកថែមទៀត ពិតជាមិនធម្មតាមែន។

ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រីស្រេង សុខា ជាមួយក្មេងស្រីស្រស់ស្អាត ធ្វើនៅផ្សារអ្នកលឿង (ត្រើយខាងកើត) ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានធ្វើឲ្យមហាជននិងអ្នកជិតខាង បានលាន់មាត់ និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នាថា លោកស្នងការរងអីក៍មានទ្រព្យសម្បត្តិយ៉ាងនេះ ឬការភ្ជាប់ពាក្យនេះលោកចង់បង្ហាញមហាជនថា លោកជាអ្នកមានទ្រព្យ លុយកាក ច្រើន ជាងលោកស្នងការរងដ៍ទៃៗទៀតតើមែនទេ

ប្រភពព័ត៌មានច្បាស់ការបានលួចបង្ហើបថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ជាមនុស្សដែលមានប្រពន្ធច្រើន រៀបការហើយ ក្រោយមកលែងលះរហូត ចំពោះការភ្ជាប់ពាក្យនេះគឺជាភរិយាទី៤ហើយ ។

មហាជនជាច្រើនបានលាន់មាត់ថា តើលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ត្រូវអង្គភាព​ប្រឆាំង​អំពើ​ពុករលួយស៊េីបអង្កេត​ដែលឬទេ ៕ឆ ដា


ចែករំលែក៖