ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនមិនប្រយត្ន័ធ្លាក់ចូលរណ្ដៅលូរងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់ រងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង និងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែធ្លាក់ចូលរណ្ដៅ លូ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចទាំងយប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរិទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង៨ និង៤៥នាទីយប់ ស្ថិតនៅលើផ្លូវលំស្ថិតនៅចំណុចភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ ចិត្ត ស្រស់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅៗ ភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទ៍ និងអ្នករួមដំណើរមានឈ្មោះ ចិន សារ៉ុង អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។

ចំណែកម៉ូតូដែលធ្លាក់រណ្ដៅលូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ លេខតួលេខម៉ាសីុន ៥១៣១២៥៤ ពាក់ស្លាកលេខ ១k៣៦៨៩ ខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ដោយធ្វើដំណើរពីទិសខាងត្បូងមកជើង ខណៈប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្រាប់តែធ្លាក់ចូលរណ្ដៅលូបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៏ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យជីភូ ក្រុងបាវិត និងវាស់វែងព្រមទាំងអូសយកម៉ូតូមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលស្វាយតាយានដើម្បីដោះស្រាយពេលក្រោយ ៕​ យឹម សុថាន


ចែករំលែក៖