ព័ត៌មានទាន់ហេតុការណ៍៖

បើកិច្ចពិភាក្សានៅប្រទេសវៀតណាមទទួលបានជោគជ័យនោះ សេដ្ឋកិច្ចកូរ៉េខាងជើង​នឹងងើបឡើងវិញ​

ចែករំលែក៖

នៅមុនជំនួបកំពូលជាមួយ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅប្រទេសវៀតណាម លោក គីម ជុងអ៊ុន បានប្រកាសអាសន្ន ពីកង្វះ​ស្បៀងអាហារ នៅក្នុងប្រទេស​យ៉ាងខ្លាំង ។ ​ទាំងនោះ ជាសារមួយដើម្បីអំពាវដល់ លោកត្រាំ លុបទណ្ឌកម្ម ដល់ប្រទេសនេះ ជាការបើកផ្លូវ និងជាទំនុកចិត្ត ឲ្យទីក្រុងព្យុងយ៉ាងបោះបង់បរមាណូ ។

នៅពេលនេះដែរ ប្រសិនបើ កិច្ចពិភាក្សាលើកទីពីរនៅវៀតណាម រីកចំរើន ជឿទុកចិត្តគ្នានោះ ក្រុមហ៊ុនជាច្រើន នឹងទៅវិនិយោគក្នុងប្រទេសកូរ៉េខាងត្បូង ជាមិន​ខាង ក្នុងនោះមានតំបន់ឧស្សាហកម្ម កេស៊ុង ដែលស្ថិតនៅក្នុងទឹកដីកូរ៉េខាងជើង ។

កន្លងមកបណ្តាក្រុមហ៊ុនធំៗ​របស់ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី​៤នៅក្នុងទ្វីបអាស៊ី​កំពុងប្រឈមនឹង បញ្ហាចំណាយខ្ពស់ ទៅលើសេវាពលកម្ម ក៏ដូចជាកំណើនសេដ្ឋកិច្ច​យឺត ។ ដូច្នេះនៅកូរ៉េខាងជើង មានតម្លៃពលកម្មទាប និងសម្បូរទៅដោយធនធានធម្មជាតិ ជាឱកាសដល់ក្រុមហ៊ុនកូរ៉េខាងត្បូង​។

សារព័ត៌មាន​ Pakistan Today ​បានផ្សាយថា ដើមឆ្នាំ​២០១៦ លោក​ Choi Dong Jin ​រួមជាមួយ ម្ចាស់ក្រុមហ៊ុនជាង​១២០ក្រុមហ៊ុន របស់កូរ៉េខាងត្បូង បានបង្ខំចិត្ត បិទ រោងចក្រ នៅតំបន់ឧស្សាហកម្មរួម នៅកូរ៉េខាងជើង ក្រោយរដ្ឋាភិបាលទីក្រុងសេអ៊ូល​បានបង្ខំចិត្ត បិទទ្វាររោងចក្រ ដើម្បីប្រឆាំងនឹង ការសាកល្បងមីស៊ីលនិងបរមាណូរបស់កូរ៉េខាងជើង ។

ដើម្បីស្វែងរកទីតាំងដែលមានពលកម្ម​ ប្រាក់ខែទាប លោក​ Choi Dong Jin ​បានសម្រេច ងាកទៅវិនិយោគនៅក្នុងប្រទេសវៀតណាម ​។ ក្នុងចំណោមក្រុមហ៊ុន ដែលបានដកចេញពី​តំបន់កេស៊ុង ដល់ទៅ​១ភាគ​៤ ងាកទៅវិនិយោគកម្ពុជា និងវៀតណាម​។

នៅពេលនេះដែរ ក្តីសង្ឃឹមរបស់បណ្តាក្រុមហ៊ុន កូរ៉េខាងត្បូង ក្នុងការវិលត្រឡប់ទៅកាន់កូរ៉េខាងជើង វិញ គឺស្ថិតនៅលើជំនួបកំពូលលើកទីពីរ នៅប្រទេសវៀតណាម ។ កន្លងមកកូរ៉េខាងជើងក៏បានអំពាវនាវ ឲ្យ​បណ្តាក្រុមហ៊ុនកូរ៉េខាងត្បូង វិលត្រឡប់ទៅកាន់ តំបន់ឧស្សាហកម្ម​កេស៊ុងវិញ ៕


ចែករំលែក៖