ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េ ម៉ាកទីតាន់ បើកធ្លាក់ផ្លូវ អ្នកបើកបររងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ផ្លូវ នៅចន្លោះគីឡូម៉ែត្រ១៦៨.១៦៩ ស្ថិតនៅភូមិ តាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីនេះ គឺរថយន្តកូរ៉េ ម៉ាកទីតាន់ ពណ៌ស ពាក់ស្លាកលេខ កោះកុង 2A-0013 បើកបរដោយឈ្មោះនាង ហេង ភេទប្រុស មុខបរបរ បើកបរ អាយុ ៣២ឆ្នាំ មានទីលំនៅ ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បើកបរក្នុងទិសដៅ ខេត្តព្រះសីហនុ-ភ្នំពេញ ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា មកដល់ចំណុចខាងលើ រថយន្តនេះបានគេចរថយន្តមួយគ្រឿងទៀត ក៍បានជ្រុលចង្កូតធ្លាក់ទៅខាងស្តាំដៃ បណ្តាលឲ្យ អ្នកបើកបររងរបួសធ្ងន់ រួចបានបញ្ជូនទៅសង្គ្រោះនៅពេទ្យឯកជនវាលរេញ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖