ព័ត៌មានទាន់ហេតុការណ៍៖

នាវាកងកម្លាំងស្វ័យការពារជប៉ុន២គ្រឿង ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលា​ម៉ោង​៩ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាវាកងកម្លាំងស្វ័យ ការពារជប៉ុន ចំនួន២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល៤​ថ្ងៃ (​​ថ្ងៃទី​25 ដល់ 28) ក្នុង​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រិតចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរ និង​ហ្វឹកហ្វឺន​ដល់នាវិកបើកបរ​នាវា​ចម្ងាយ​ឆ្ងាយផងដែរ ។

មន្ត្រីកងទព័ជើងទឹកកម្ពុជា ដែលទៅទទួលបដិសណ្ឋារកិច្ចប្រតិភូពេលចូលចត ដល់កំពង់ផែថ្លែងថា តាមគម្រោង ក្រោយការចូលចត ប្រតិភូមេបញ្ជាការនាវា នឹងអញ្ជើញទៅទស្សនាព្រះបរមរាជវាំង សារមន្ទីរ​ជាតិ វត្ត​អារាម សាលារៀន អង្គភាព​មួយចំនួន ដាក់កម្រងផ្កា នៅវិមាន​ឯករាជ្យ​ ​និង​ចូលជួប​សំដែង​ការ​គួរសម​ជាមួយ​គណៈអភិបាល​ខេត្តព្រះសីហនុ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ នៃ​កងយោធពលខេមរភូមិន្ទផងដែរ។

នាវាទាំងពីរគ្រឿងរួមមាន ទី1.នាវាឈ្មោះ SETOYUKI (TV-3518) បណ្តោយ 130ម៉ែត្រ, ទទឹង 13,60ម៉ែត្រ , ជម្រៅទឹក 8,50ម៉ែត្រ, ទំងន់ផ្ទុក 3050តោន, នាវិក ប្រមាណ 167នាក់, មេបញ្ជាការនាវា លោក​វរនាវីទោ NAOTO NAKADERA ។

ទី2.នាវាឈ្មោះ SHIMAYUKI (TV-3513) បណ្តោយ 130ម៉ែត្រ, ទទឹង 13,60ម៉ែត្រ, ជម្រៅទឹក 8,50ម៉ែត្រ, ទំងន់ផ្ទុក 3050តោន, នាវិក ប្រមាណ 167នាក់, មេបញ្ជាការនាវា លោក​វរនាវីទោ TAKEHIKO SAITO នាវិក​សរុបទាំងអស់​ចំនួន 334​នាក់​។

ប្រធានប្រតិភូ លោក​វរនាវីឯក YOSHIYUKI NAKAGANA មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ1 នៃកងកម្លាំងស្វ័យការពារជប៉ុន​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖