ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដសាំងយ៉ុងបើកបុកអ្នកជិះម៉ូតូបណ្តាលឲ្យម្នាក់របួសធ្ងន់ម្នាក់ទៀតស្រាល

ចែករំលែក៖

ខេត្តកំពង់ធំ៖ មនុស្សប្រុសស្រីវ័យ ចំណាស់២នាក់ ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តសាំយ៉ុងបុក ពេញទំហ៊ឹងបណ្តាលឲ្យ ប្រពន្ធរងរបួសធ្ងន់ និងប្ដីរងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍៍ក្នុងទិសដៅ ស្របគ្នា កាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវជាតិ លេខ០៦ ចន្លោះគីឡូម៉ែត្រ លេខ១១៦-១១៧ ភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរ រវាង រថយន្ត បុកម៉ូតូ ក្នុងទិសដៅស្របគ្នា (ពីជើងទៅត្បូង) បណ្តាលប្រពន្ធរងរបួស ធ្ងន់ និងប្ដីរងរបួសស្រាល និង ខូចខាតរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង ។

រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AK.0549 បើកបរដោយឈ្មោះ សំភិរម្យ ភេទប្រុស អាយុ៤២ឆ្នាំ (មុខរបរ បើកបររថយន្ត) នៅភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (គ្មានរបួស) (នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក បារាយណ៍) ។

ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1A.8622 បើកបរដោយ ឈ្មោះ យី.ខឿន ភេទប្រុស អាយុ៥៧ឆ្នាំ(មុខរបរកសិករ)(របួសស្រាល)(មិនពាក់មួកសុវត្ថិភាព) បានដឹកប្រពន្ធឈ្មោះ ណុច.អឿន អាយុ៥៧ឆ្នាំ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) រស់នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មូលហេតុជាបឋម បង្កដោយអ្នកបើកបរម៉ូតូបើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖