ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចររវាង រថយន្ត និងបុករថយន្តឈប់លើទ្រូងផ្លូវ ក្នុងទិសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲ្យបុរសម្នាក់របួស និងខូចខាតរថយន្ត២គ្រឿង ។
ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភះឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវជាតិលេខ០៦ ភូមិជីអាប់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកហៃលែនឌ័រ ពណ៌មាសស្លាកលេខ ភ្នំពេញ 2AG.7649 អ្នកបើកបរ មិនទាន់ស្គាល់ ឈ្មោះ និង អសយដ្ឋាន របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ (ពាក់ខ្សែក្រវាត់)។
ចំណែក រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ខៀវ ស្លាកលេខកំពង់ចាម 3A.5693 សណ្តោងស៊ឺមី រ៉ឺម៉ក ពណ៌ខៀវស្លាកលេខក 0610ភព6 ដឹកមើមដំឡូងមី អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។ មូលហេតុ បង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងស៊ឺមីរ៉ឺម៉ក ឈប់លើទ្រូងផ្លូវ រួមផ្សំនឹងអ្នកបើកបររថយន្តហាយឡេនឌ័រ បើកបរមានល្បឿនលឿន ទៅបុក ស៊ឺមីរ៉ឺម៉កពីក្រោយ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងរង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ប៊ុនរិទ្ធី