ភ្នំពេញ៖ ទោះបីជាច្បាប់ចរាចរ ផ្លូវគោកដាក់អនុវត្ត ជារៀងរាល់ថ្ងៃ ក្នុងគោលដៅជំរុញ ឲ្យក្រុមហ៊ុនរថយន្តដឹក ទំនិញធំៗ ត្រូវគោរព និងអនុវត្តតាមច្បាប់ យ៉ាងណាក៍ បញ្ហរថយន្តសណ្តោង រ៉ឺម៉កសម្រាប់ដឹកកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតមួយចំនួននៅតែបំពាន ច្បាប់ដដែល ។
ជាការកត់សំគាល់រថយន្តប្រភេទដឹកកុងតឺន័រ និងរថយន្តដឹកទំនិញធុនធំដែលនៅតែបំពានច្បាប់ភាគច្រើនបើកបរនៅ ពេលយប់ចាប់ពីម៉ោង១០យប់រហូតដល់ម៉ោង៥ទាបភ្លឺ ហើយពេលថ្ងៃប្រសិន បើមានសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យ ច្បាប់ចរាចរ រថយន្តដឹកកុងតឺន័រ និងរថយន្តដឹកទំនិញធំៗដែលបំពានច្បាប់ចរាចរទាំងអស់នេះមិនបើក ឆ្លងកាត់ឡើយដោយឈប់បន្តកន្ទុយគ្នានៅលើ ចិញ្ចើមផ្លូវ ពេលណាសមត្ថកិច្ច ដកចេញទើបធ្វើចរាចរទៅមុខទៀត ។
ជាក់ស្តែងដូចឃើញក្នុង រូបភាពនេះ រថយន្តសណ្តោងរ៉ឺម៉កសម្រាប់ដឹកកុងតឺន័រ២ គ្រឿងគ្មានលក្ខណៈ បច្ចេកទេសត្រឹមត្រូវទៅតាមច្បាប់ចរាចរនោះទេ ក្នុងនោះរថយន្តសម្រាប់ ដឹកកុងតឺន័រ១គ្រឿងបើកបរតាមបណ្តោយផ្លូលេខ៣៧១ ឡើងមកផ្លូវលេខ២៧១ ហើយឆ្លងស្ពានព្រះមុនីវង្សឆ្ពោះទៅផ្លូវជាតិលេខ១ មិនមានបំពាក់ភ្លើងស៉ីញូខាងក្រោយនោះទេ ផ្ទុយទៅវិញបែរជាបំពាក់អំពូលភ្លើងពណ៍ស ដូចអំពូលភ្លើងឡាស៊ែ អីចឹង ។
ទង្វើបែបនេះបង្ហាញថា ជាការបំពានច្បាប់ហើយផ្គើនទៅនិងច្បាប់ចរាចរ ដែលធ្វើឲ្យអ្នកបើកបរទៅតាមក្រោយចាំងភ្នែក មើលផ្លូវនៅខាមុខមិនឃើញ ជាដើមចមនៃការបង្កគ្រោះថ្នាក់ចរាចរគ្រប់ពេលវេលាប្រសិនបើអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។
ដោយឡែករថយន្តដឹកកុងតឺន័រ១គ្រឿងទៀតដែលបើកបរពេលយប់លើផ្លូវជាតិលេខ១ ទិសដៅពីភ្នំពេញ ទៅអ្នកលឿង គ្មានភ្លឿងសំគាល់អ្វីទាំងអស់ ព្រោះជាពេលវេលាគ្មានសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យ ។
នេះគ្រាន់តែជាការបង្ហាញនូវសកម្មភាពមួយចំនួនដែលក្រុមហ៊ុនរថយន្ត សម្រាប់ដឹកកុងតឺន័របស់ក្រុមហ៊ុនផែស្ងួតនៅតែបំពានច្បាប់ហើយធ្វើចរាចរលើផ្លូវជាតិលេខ១រៀង រាល់យប់ ចំណែកផ្លូវជាតិដទៃ ទៀតក៍មានដូចគ្នាតែ គួតែម្ចាស់ក្រុមហ៊ុន រថយន្តដឹកកុងតឺន័រនៅគ្រប់ផែស្ងួតទាំងអស់ចូល រួមអនុវត្តច្បាប់ចរាចរ ជាពិសេសគ្រប់រថយន្ត សម្រាប់ដឹកកុងតឺន័រទាំងអស់ត្រូវមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ចំណែករ៉ឺម៉កសណ្តោងត្រូវមានបំពាក់ភ្លើងស៉ីញ៉ូ ភ្លើងក្រហម មិនមែនបំពាក់ភ្លើង ពណ៌សដូចអំពូលភ្លើង ឡាស៊ែរធ្វើឲ្យចាំងភ្នែកអ្នកបើកបរនៅខាងក្រោយអីចឹងទេ គ្រោះថ្នាក់ណាស់ ៕ សណ្តោស