ខេត្តពោធិ៍សាត់៖ សេចក្ដីរាយការណ៍ពីប្រជានេសាទ នៅបឹងទន្លេសាបនៃស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ថា នាព្រឹកថ្ងៃអង្អារ៍ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ កម្លាំងកងរាជអាវុងធហត្ថខេត្តពោធិ៍សាត់ សហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផលខណ្ឌ និងផ្នែកក្រគរ ចុះល្បាតលើផ្ទៃទឹកបឹងទេសាបត្រង់ចំណុចកន្លែងអភិរក្សជលផល ជ្រោយស្ដី ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ និងកន្លែងអភិរក្សជលផលអតីតឡូត៍លេខ៦ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្នុងនោះធ្វើការបង្រ្កាបបានជនកំពុងនេសាទត្រីចំនួន ២នាក់ ទូកជនរុញដោយកម្លាំងម៉ាសុីន មុខ៤ម៉ែត្រ ១គ្រឿង ត្រីចំរុះចំនួន ៣០គីឡូក្រាម។
ប្រភពរាយការណ៍ខាងលើបន្តថា ជនសង្ស័យរួមទាំងវត្ថុតាងគេឃើញមន្ត្រីជំនាញផ្នែករដ្ឋជលផលក្រគរនាំយកទៅបន្តនីតិវិធី ដូច្នេះរងចាំមន្រ្តីអនុវត្តច្បាប់ចាត់ការយ៉ាងណាករណីនេះ៕