ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នា២០១៩ បាបញ្ជាក់ថា : លំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩នេះ រវាងកងយោធ ពលខេមរភូមិន្ទ (ខ.ភ.ម) និងកងទ័ពរំដោះប្រជាជនចិន នឹងបើក “រយៈពេល ២៨ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០ ១៩” នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ។ នេះគឺជាលំហាត់នាគមាសលើកទី៣ រវាងកង ទ័ពប្រទេសទាំងពីរដែលធ្វើឡើងចាប់តាំងពីឆ្នាំ២០១៦ មក ។
លោក នាយឧត្តមសេនីយ៍បន្តថា: លំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ ២០១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាង (ខ.ភ.ម) ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធម៌ការជួយ សង្គ្រោះគ្រោះ មហន្តរាយ ការប្រឆាំងភេវរកម្ម ការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិក្នុងមួយឆ្នាំម្តងៗ និងគ្រប់ប្រភេទទ័ពស្របតាមកិច្ចសហប្រតិបត្តិការរបស់ ក្រសួង ការពារជាតិ នៃប្រទេសទាំងពីរ ។ លំហាត់នេះជាការឆ្លុះ បញ្ចាំងអំពីគោលជំហររបស់រាជរដ្ឋាភិបា លជាពិសេសក្នុងការអនុវត្តន៍នយោបាយការពារជាតិរវាង(ខ.ភ ម)និងកងទ័ពរំដោះ ប្រជាជនចិនលើគ្រប់វិស័យ និងគ្រប់ ជ្រុង ជ្រោយ ។
លោកឈុំ សុជាត បញ្ជាក់បន្តថា ពិធីបើកលំហាត់ «នាគមាស ឆ្នាំ២០១៩» នឹងធ្វើឡើង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩ ។ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេ បញ្ជាការ(ខ.ភ.ម) ចំណែកពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ សួងការពារជាតិ ។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់បន្ថែមថា: លំ ហាត់ហ្វឹកហ្វឺននេះមានភាគីកងទ័ពរំដោះប្រជាជនចិនចូល រួមចំនួន២៥២នាក់ និងភាគីកម្ពុជាចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់ កម្លាំងបម្រើ ការក្នុងលំហា ត់ចំនួន៤៤៨នាក់ កម្លាំងចូលរួមក្នុងពិធីបើកបិទចំនួ ន១,៦៨៥នាក់ ។ ក្នុងលំហាត់នាគមាសនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសារមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង ការសង្រ្គោះប្រជាពល រដ្ឋពីគ្រោះធម្មជាតិ ការបំពេញ ភារកិច្ចក្រោមឆត្រ អង្គការសហ ប្រជាជាតិ និងវិស្វកម្មជាដើម ។
អាវុធយុទ្ធភណ្ឌសំខាន់ៗដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូច ជា៖ រថ ពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគ ចក្រ អាវុ ធគាំ ទ្រពីលើអាកាសជាដើម៕ សុខដុម