ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរកែវ ឃាត់ខ្លួនពីបទប្រើអំពើហិង្សា វាយម្តាយក្មេកខ្លួនឯង រងរបួសធ្ងន់វេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ ភូមិ ត្រុំ ឃំុ ឡាមិញ ស្រុក បរកែវ ខេត្តរតនគិរី។
ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ទីង ឌឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ត្រុំ ឃំុ ឡាមិញ ស្រុក បរកែវ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចថា ជនសង្ស័យដែលប្រើអំពើហិង្សា ក្នុងគ្រួសារវាយម្តាយក្មេករបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់នោះ ដោយសារសុំលុយមិនបាន ហើយទើប និងចេញពីពន្ធនាគារថ្មីៗ តែប្រពន្ធមិនបាននៅជាមួយនោះទេ ។
ក្រោយ ឃាត់ខ្លួន សមត្ថកិច្ចអធិការនគរបាលស្រុកបរកែវបាន ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ជីវន្ត័