ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបានជនសង្ស័យ២ នាក់ប្ដីប្រពន្ធ ពាក់ព័ន្ធថ្នាំញៀនច្រើនកញ្ចប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះបង្ក្រាបទីតាំងជាក់ស្តែង និងឆែកឆេរថ្នាំញៀនខុសច្បាប់ក្នុងផ្ទះ ជនសង្ស័យពីរនាក់ប្ដី ប្រពន្ធរួចឃាត់ខ្លួន ហើយរកឃើញថ្នាំញៀន១ចំនួន និងសម្ភារ ស្ថិតនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមសមត្ថកិច្ចជំនាញបានឲ្យដឹងថា ការឃាត់ខ្លួនបានជនសង្ស័យ២ នាក់ប្ដីប្រពន្ធមានឈ្មោះដូចខាងក្រោម,ទី០១-ឈ្មោះ យ៉ន ឬទ្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ធ្វើចំការ ទី២-ប្រពន្ធឈ្មោះ ឈឺន គន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ មេផ្ទះ អ្នកបច្ចុប្បន្នទាំងពីរមានទីលំនៅក្នុងភូមិ ឃុំ​កើតហេតុខាងលើ និងបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀន ( ម៉ាទឹកកកចំនួន ៣០កញ្ចប់ ) ១កញ្ចប់ធំ និង ២៩កញ្ចប់តូច ទម្ងន់ ៤,៧៦ក្រាម ថ្លឹងទាំងថង់ប្លាស្ទិច និងឧបករណ៍សម្រាប់ជក់ មួយចំនួន។

បច្ចុប្បន្នកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បាននាំខ្លួនជនសង្ស័យខាងលើ ដើម្បីសាកសួរ និង កសាងសុំណុំរឿងចាត់ការតាមនីតិវិធី ៕ ស សារ៉េត


ចែករំលែក៖