ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើង ចែកចាយ និងសេពគ្រឿងញៀន ប្រុស ស្រី១៦នាក់ ត្រូវឃាត់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែត៖ ក្រុមក្មេងទំនើងប្រុស ស្រី១៦នាក់ ត្រូវកម្លាំងសន្តិសុខកាស៊ីណូឃាត់ខ្លួន ប្រគល់ឲ្យកម្លាំងអាវុធហត្ថក្រុង នៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមាត់ស្រះភ្នំ១រយ ឋិតក្នុងភូមិសាមគ្គីមានជយ័ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង១៦នាក់ មានស្រី១នាក់ និងម៉ូតូចំនួន៩គ្រឿង នាំគ្នាធ្វើសកម្មភាពចែកចាយ ពេលកម្លាំសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ឡោមព័ទ្ធ ចាប់ បង្កការភ្ញាក់ផ្អើលតែម្ដង រួមជាមួយវត្ថុតាងគ្រឿងញៀនជាក់ស្តែង ។

នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ មេបញ្ជាការរង កងរាជអាវុធហត្ថបញ្ជាក់តាមទូរស័ព្ទថា ក្រុមក្មេងទំនើងខាងលើ ត្រូវបានកម្លាំងអាវុធហត្ថឃាត់យកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត តែមិនទាន់អាច លម្អិតព័ត៌មានបានទេ ព្រោះជំនាញកំពុងសួរនាំ ៕ វណ្ណា


ចែករំលែក៖