ព័ត៌មានទាន់ហេតុការណ៍៖

អធិការក្រុងតាខ្មៅ ប្រគល់ភារកិច្ចឲ្យលោកចំរើន បញ្ញា អធិការរង បង្កើតក្រុមការងារបង្ក្រាបល្បែងសុីសងឲ្យអស់នៅក្រុងតាខ្មៅហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងមានការព្រមានពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលរួចមក នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោមវត្តមានលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានបើកកិច្ចប្រជុំវិសាមញ្ញ ស្ដីពិការចុះបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងក្រុងតាខ្មៅ និងមានការចូលរួមពីលោកអធិការរង ទទួលការងារយុត្តិធម៌ លោកអធិការរងទទួលការងារ សេនាធិការលោកនាយផ្នែកជំនាញព្រហ្មទណ្ឌ លោកនាយប៉ុស្ដិ៍រដ្ឋបាលទាំង៦ ។

ក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានមានប្រសាសន៍ថា ក្នុងផ្នែកជំនាញយុត្តិធម៌ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលទាំង៦ សហការគ្នា ចុះស្រាវជ្រាវ បង្រ្កាប ល្បែងស៊ីសងគ្រប់ប្រភេទ តាមដានចាំចាប់ ក្រុមជនស៉ីវិលចុះធ្វើសកម្មភាព ឲ្យអ្នកកត់ឆ្នោត កត់ឲ្យក្រុមខ្លួន និងប្រគល់ភារកិច្ចបង្កើតក្រុមការងារ បង្ការបង្រ្កាប ល្បែងស៉ីសងគ្រប់ប្រភេទ ដែលមានលោកវរសេនីយ៍ត្រី ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅជាប្រធាន ។

សូមរំលឹកថា៖ ល្បែងកន្ទុយលេខនៅក្នុងក្រុងតាខ្មៅមួយរយះនេះគេសង្កេតឃើញថាមាននគរបាលបង្ក្រាបច្រើន តែការបង្ក្រាបនេះដូចជាបង្ក្រាបតែទីតាំងកត់តូចតាច ហើយកន្លែងផ្សេងទៀតដូចជាមិនញញើតសមត្ថកិច្ចសោះ ហើយថែមទាំងនិយាយថា មិនខ្លាចទេ បានចាត់ចែងរួចអស់ហើយ ។ ជាក់ស្តែងទីតាំងមួយកន្លែងនៅក្នុង ផ្សារតាខ្មៅចាស់ ក្រោមស្លាកអីុ ម៉ានី វេរលុយ ផ្ញើលុយអង្គុយកត់ទាំងថ្ងៃ ទាំងយប់ បើអ្នកចូលទៅកត់ដូចទៅបុណ្យកឋិនអញ្ចឹងមិនញញើតសមត្ថកិច្ចឡើយ ចាំមើលថាសមត្ថកិច្ចហ៊ានបង្ក្រាបទីតាំងនោះដែរឬទេ ទីតាំងខាងលើនៅស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពព័ត៌មានបានលួចបង្ហើបឲ្យដឹងថា ល្បែងកត់កន្ទុយលេខនៅក្នុងក្រុងតាខ្មៅសំបូរណ៍ណាស់ ហើយអ្នកកត់ទាំងអស់នោះក៍មានប្តីជាមន្ត្រីរាជការ កងកម្លាំងដែរ សុតតែមានអ្នកនៅពីក្រោយខ្នងខ្សែធំៗ ធ្វើឲ្យសមត្ថកិច្ចនៅក្នុងមូលដ្ខានពិបាកក្នុងការបង្ក្រាប និងជាពិសេសទីតាំងណេត២៤ម៉ោងតែលួចបង្កប់លួចលែងល្បែងភ្នាល់បាល់ និងល្បែងផ្សេងទៀតជារបៀបល្បែងភ្នាល់មកពីម៉ាកាវ ៕ ឆ ដា


ចែករំលែក៖