ខេត្តសៀមរាប ៖ កម្លាំងនគរបាលអធិការស្រុកបន្ទាយស្រីបានចុះទៅឃាត់ខ្ឡយនបុរសជើងខ្លាំងម្នាក់ដល់ក្នុងភូមិខណៈបានយកដែកបំពង់ទីបទៅវាយជនរងគ្រោះ ឈ្មោះ ស៊ីន ហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ចាប់ហួយ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ដល់ផ្ទះរបួសធ្ងន់ខណៈកំពុងលក់ចាប់ហួយក្នុងផ្ទះ ។
ហេតុការឃាត់ខ្លួនជនសង្ស័យនៅក្នុងអធិការស្រុកបន្ទាយស្រីនោះបានធ្វើឡើងនៅវេលាម៉ោង០៦និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងអធិការស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។
លោកវរសេនីយឯក ឡុង សំណាង អធិការស្រុកបន្ទាយស្រី ខេត្តសៀមរាបបានប្រាប់ ជនសង្ស័យឈ្មោះ ហ៊ាន ហិន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ស៊ីន ហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ចាប់ហួយ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយចោទថាជនសង្ស័យវាយគាត់នឹងបំពង់ដែកទីបតាំងពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក នៅចំណុចផ្ទះលក់នំបញ្ចុកក្បែរផ្ទះជនរងគ្រោះដែលស្ថិតក្នុងភូមិអូរទទឹង ឃុំព្រះដាក់។ករណីនេះបានកើតចេញពីការប្រចណ្ឌប្រពន្ធ ហើយបានឆាតតបគ្នារវាង ជនរងគ្រោះ និងជនសង្ស័យរហូតដល់ជនសង្ស័យខលមកប្រាប់នាយប៉ុស្តិ៍នគរបាលសុំវាយមនុស្សម្នាក់។ពេលនោះ លោកនាយប៉ុស្តិ៍បានឆ្លើយប្រាប់ហើយណែនាំឱ្យមកប៉ុស្តិ៍ដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់តែជនសង្ស័យមិនបានមកទេ ។
រហូតដល់ថ្ងែទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ហ៊ាន ហិន ភេទប្រុស អាយុ៣៨ឆ្នាំបានយកបំពង់ទីបប្រវែង80cm ក៏ដើរតម្រង់ទៅរកជនរងគ្រោះដែលកំពុងតែលក់អីវ៉ាន់ចាបហួយនៅផ្ទះ ឃើញដូច្នោះជនរងគ្រោះខាងលើដើរទៅរកឱ្យអ្នកក្បែរផ្ទះជួយ ហើយក៏ស្ទុះទៅយកប៉ែលមកដើម្បីការពារខ្លួន ។
ពេលនោះជនសង្ស័យក៏វាយតែម្តងដោយជនរងគ្រោះពុំបានតបតទេគិតតែយកប៉ែលរងហើយដួល ប៉ះទៅនឹងគល់ឈើ ហើយត្រូវថូផ្កាបែកបណ្តាលឱ្យត្រូវចំក្បាលផ្នែកខាងក្រោយ ហូរឈាម ហើយជនសង្ស័យវាយមកលើជនរងគ្រោះត្រូវពីរបំពង់ទីបចំឆ្អឹងជំនីរទៀតត្រូវបានអ្នកលក់នំបញ្ចុកជួយទាន់ ។ បន្ទាប់មកត្រូវបានបងប្អូនជនរងគ្រោះដឹកយកទៅសង្ក្រោះនៅមន្ទីរពេទ្យឯកជនក្នុងខេត្តសៀមរាប ។
លោកបានបញ្ជាក់ទៀតថា ក្រោយពីសួរនាំរួចមកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដែកទីបវាយទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន ថែមទាំងបោះសំដីថា «តើវាយប៉ុណ្ណឹងអស់លុយប៉ុន្មាន?» ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនិតិច្បាប់ ៕ សហការី