ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យចំនួន១៣នាក់ ត្រូវបានបញ្ជូន មកស្នងការខេត្តកំពង់ធំហើយ បន្ទាប់ពីបានឃាត់ខ្លួនកាលពីវេលាម៉ោង១៤និង៥៥នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិសំរឹត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ប្រភពព័ត៌ពីសមត្ថកិច្ចបានបន្ដថា ជនសង្ស័យ១.ឈ្មោះ ឆុន វ៉ែន, ២.ឈ្មោះ យ៉ុន ម៉ៅ, ៣.ឈ្មោះ ប៊យ វុទ្ធី, ៤.ឈ្មោះ គៀប សុផល, ៥.ឈ្មោះ ឯក វីរៈ, ៦.ឈ្មោះ ហែម គឹមហុង, ៧.ឈ្មោះ ឈឿន ឆ្ងាយ, ៨.ឈ្មោះ កេន ដានី, ៩.ឈ្មោះ ឈុំ ឆេងអ៊ាន់, ១០.ឈ្មោះ សួរ ឈុនលី, ១១.ឈ្មោះ ជួន ឈាង, ១២.ឈ្មោះ សុខ សារ៉ាត់ ១៣.ឈ្មោះ ស៊ុន ស៊ាំង និងឈ្មោះ មាស ឆេងអាន (ឡូញ) ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្តាន់ និងធ្វើការដកហូតបានថ្នាំញៀនចំនួន៤៣ កញ្ចប់ មានទម្ងន់៧ក្រាម និងទូរស័ព្ទ០១គ្រឿង ។
សមត្ថកិច្ចថាបន្ទាប់ពីកម្លាំងបានអនុវត្តវិធានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានចំនួន១៣នាក់រួច រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ បាននាំខ្លនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ប៊ុនរិទ្ធី