ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ កោះប្រជុំដល់ប៉ុសិ៍្តរដ្ឋបាលនគរបាលទាំង១២ខណ្ឌ ស្តីពីផ្តល់អត្ថប្រយោជន៍ដល់សមាជិក

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានកោះអញ្ជើញដល់នាយ នគរបាលប៉ុសិ៍្តរដ្ឋបាលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១២ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចូល រួមប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលសន្និបាតនៅភូមិភាគពិសេស និងស្តីពីអត្ថប្រយោជន៍ដល់សមាជិក ។

កិច្ចប្រជុំនាថ្ងៃនេះផងដែរ គឺធ្វើឡើងក្រោមវត្តមានលោកស្រី មុំ ចាន់ដានី ជាប្រធានមន្ទីរសង្គមកិច្ច និងអនុប្រធាន២រូប។ ដោយឡែកលោកស្រី មុំ ចាន់ដានី ក៏បានពន្យល់ថា កិច្ចប្រជុំនៅថ្ងៃនេះគឺមានបំណងផ្សព្វផ្សាយនូវអត្ថប្រយោជន៍ជាច្រើនដល់សមាជិកឲ្យទទួលបានភាពទូលំទូលាយ និងជាពិសេសផ្សព្វផ្សាយលទ្ធផលបុកសរុប សន្និបាតនៅយុទ្ធភូមិភាគកន្លងទៅស្តីពីអតីតយុទ្ធជន។

លោកស្រីបន្តថា ក្នុងនោះការស្រង់ស្ថិតិបច្ចុប្បន្នភាពសំរាប់សមាជិកសមាគមអតីតដែលគាត់នឹងទទួលអត្ថប្រយោជន៍ស្នើសុំសង់ផ្ទះនៅលើដីដែលគាត់មានស្រាប់ នេះជាការយកចិត្តទុកដាក់របស់ប្រធានសមាគម។ ចំណុចទី២ទៀតគាត់ដីមានផ្ទះស្រាប់ តែផ្ទះនោះចាស់ទ្រុឌទ្រោមហើយស្នើសុំជួសជុល និងទី៣ទៀតគឺគាត់អត់មានដី អត់មានផ្ទះ រស់នៅរបាត់របាយក្នុងរាជធានីភ្នំពេញលំបាកណាស់ ក្នុងករណីនេះដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកប្រធានគឺធ្វើម៉េចជាការលើកទឹកចិត្ត ក្នុងន័យថាបគាត់ចង់ទៅរស់នៅតាមខេត្តគឺមានផ្ទះ មានដីជូនដល់គាត់(សមាជិក)។

លោកស្រីក៏បានបញ្ជាក់ឲ្យដឹងទៀតថា ឥឡវ នេះគឺជំហ៊ានដំបូងមន្ទីរសង្គមកិច្ចរាជធានីមានផ្ទះចំនួន១០០ខ្នង ផ្ទះហើយនៅក្នុងខេត្តកំពង់ឆ្នាំង ហើយសមាជិកសមាគមគាត់គិតថានឹងទៅគឺខាងមន្ទីរនឹងរៀបចំនីតិវិធីឲ្យគាត់នៅទីនោះ។

លោកស្រី មុំ ចាន់ដានី ក៏បានឲ្យដឹងបន្ថែមទៀតថា ក្នុងកិច្ចប្រជុំនៅថ្ងៃនេះផងដែរគឺផ្តោតទៅលើទម្រង់បែបបទដែលត្រូវបំពេញ ការជ្រើសរើសបើមន្ទីរធ្វើកិច្ចការងារនេះមិនបានច្បាស់លាស់ត្រឹមត្រូវទេវានិងមានបញ្ហាជា ច្រើននាំឲ្យជះឥទិ្ធពលដូចជា៖ ការច្រណែនគ្នា ហេតុដូច្នេះកិច្ចប្រជុំនៅថ្ងៃនេះគឺមានការណែនាំជាទម្រង់បែបបទជា អ្នកទទួលខុសត្រូវ គឺផ្តោតទៅលើដីដែលគាត់មានគឺមិនប៉ះពាល់ទៅលើដីរដ្ឋ ហើយអ្នកដែលទទួលដីឬផ្ទះនៅតាម ខេត្តគឺប្រាកដថាគាត់មិនដែលបានធ្លាប់ទទួលពីមុនមកទេ ហើយក៏សមាជិសមាគមអតីតផងដែរមានន័យថាអតីតយុទ្ធជនដែលបានចូលជាសមាគម។

ដោយឡែកពាក់ព័ន្ធនិងសមាជិកសមាគមដែលទទួលមរណៈវិញនោះ លោកស្រី មុំ ចាន់ដានី ក៏បានបញ្ជាក់ឲ្យដឹងដែរថា គឺមានគោលការណ៍ថវិកាឧបត្ថម្ភចំនួន៤លានរៀល ហើយត្រូវ យកថវិកានោះទៅផ្តល់ជូនឲ្យទាន់ពេលវេលានៅថ្ងៃបុណ្យនោះតែម្តង។ ក្នុងករណីដែលការស្នើសុំថវិកានោះមិនទាន់ ពេលវេលាទេនោះ លោកស្រីក៏បានបញ្ជាក់ឲ្យដឹងថា គឺនាយប៉ុសិ៍្ត អធិការខណ្ឌដែលជាប្រធានសមាគមត្រូវគៀងគថវិកាធ្វើយ៉ាងដោះស្រាយឲ្យទាន់ដល់ក្រុមគ្រួសារបុណ្យសពនោះ យ៉ាងយូរត្រឹមបុណ្យ៧ថ្ងៃ។

លោកស្រីក៏បានឲ្យដឹងទៀតថា កន្លងមកពិតជាមានការយឺតយ៉ាវមែន តែឥឡូវនេះឲ្យតែមានលិខិតបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរ លិខិតបុណ្យសពគឺមិនយឺតយ៉ាវទៀតទេ គឺទទួលបានអត្ថប្រយោជន៍ភ្លាមៗតែម្តង។

គួររំលឹកផងដែរថា ករណីខាងលើនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានជំរុញឲ្យសមាគមមិត្តនគរបាលត្រូវនាំយកថវិកាមរណៈទៅផ្តល់ជូនដល់មន្ត្រីនគរបាលណា ដែលទទួលមរណៈឲ្យបានឆាប់រហ័សទាន់ចិត្តដល់ក្រុមគ្រួសារទោះបីជានៅទីណាក៏ដោយ ហើយករណីនេះគឺស្នងការរាជធានីខេត្តជាអ្នកទទួលខុសត្រូវលើបញ្ហានេះ៕ តាឡឹម


ចែករំលែក៖