ភ្នំពេញ៖ នារីវ័យក្មេងម្នាក់សង្ស័យមានវិបត្តិសេ្នហាលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា តែត្រូវបានប្រជានេសាទចេញទូកជួយសង្គ្រោះទាន់ស្រង់ឡើងគោកវិញ ហើយអង្គភាពគោលដៅទី៣បានហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។
ហេតុការណ៍នេះ បានកើតឡើតកាលពីម៉ោង១រសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទាក់ទងនឹងហេតុការណ៍នេះដែរ គេនៅមិនទាន់ដឹងមូលហេតុ ពិតប្រាកដនៅឡើយទេ ដោយសារមិនមានការអះអាងពីនារីដែលលោតទឹកសម្លាប់ខ្លួន ព្រោះនាងបានសន្លប់បាត់ទៅហើយ រីឯសមត្ថកិច្ចបានសន្និដ្ឋានថា នាងមានវិបត្តិសេ្នហា ព្រោះនាងបានកាន់រូបថតជាមួយសង្សារមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វានេះ ។
បន្ទាប់ពីកើតហេតុ អង្គភាពគោលដៅទី៣ បានហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យកាលម៉ែត ៕ ជ្រោយពេជ្រ