ជំនួបកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ គ្រាន់តែជាការបង្ហាញខ្លួនរួមគ្នា ស្វាគមន៍ជាសាធារណៈ (កម្តៅសាច់ដុំ) ប៉ុណ្ណោះ និងពិសាអាហារ ពេលយប់ជាមួយគ្នា ។
សម្រាប់ជំនួបនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ នេះ ជាជំនួបសម្ងាត់ រវាងមេដឹកនាំ គីម ជុងអ៊ុន នឹងដូណាលត្រាំ។ ក្រោយមក នឹងមានជំនួបពិភាក្សា រវាងគណៈប្រតិភូប្រទេសទាំងពីរ ដែលជាកិច្ចពិភាក្សា សំខាន់បំផុត ។
ជំនួបពិភាក្សាសម្ងាត់ រវាងមេដឹកនាំទាំងពីរមានរយៈពេល៤៥នាទី ក្រោយមក នឹងជំនួបពិភាក្សាជាក្រុម ។ ដល់វេលាម៉ោង១១និង៥៥នាទី មេដឹកនាំទាំងពីរ និងមន្ត្រីទាំងអស់ចូលរួមពិសាអាហារថ្ងៃត្រង់ រួចធ្វើការបន្តទៀត ។ នៅវេលាម៉ោង ១៤និង០៥នាទី លោកត្រាំ និងគីម ជុងអ៊ុន នឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួម ។ នៅវេលាម៉ោង ១៥និង៥០នាទី មេដឹកនាំទំាងពីរ នឹងធ្វើសន្និសីទកាសែត ។ ក្រោយបញ្ចប់ លោកត្រាំ នឹងឡើងយន្តហោះវិលត្រឡប់ទៅកាន់អាមេរិកវិញ ៕